Atletico Madrid ត្រៀម​ជួប Bayern Munich វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ ខណៈ​គ្រូបង្វឹក Diego Simeone ថា​មិនមែន​ជា​ការ​សងសឹក​

382

បាល់ទាត់៖ ក្រុម​អេ​ស្ប៉ា​ញ Atletico Madrid នឹង​ត្រូវ​ទទួល​ស្វាគមន៍ Bayern Munich រាត្រី​នេះ​វគ្គ​ពាក់កណ្ដាល ផ្តាច់ព្រ័ត្រ UEFA Champions League សង្ឃឹមថានឹង​អាច​សងសឹក​បរាជ័យ​កាលពី 46ឆ្នាំមុន​ដែល Bayern Munich ឈ្នះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ European Cup ឆ្នាំ1974 តែ​គ្រូបង្វឹក Diego Simeone មិន​ចង់​និយាយ​ពី​រឿង សងសឹក​នោះ​ឡើយ​។

W16

កាលពី​វគ្គ​ផ្តាច់ព្រ័ត្រ​ទីក្រុង Brussels ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​ឆ្នាំ1974 មួយ​គ្រាប់​តាម​ស្មើ​របស់​ខ្សែការពារ Hans-Georg Schwarzenbeck នៅ​នាទី​ចុងក្រោយ​ក្នុង​ម៉ោង​បន្ថែម ធ្វើ​អោយ​មាន​ការប្រកួត​ម្តង​ទៀត​ដែល Bayern Munich បំបាក់ 4-0​។ ​ពេលវេលា​តាំងពី​ពេលនោះវា​កន្លង​ផុត​ច្រើន​ឆ្នាំ​មក​ហើយ បុរស​សញ្ជាតិ​អា​ហ្ស​ង់​ទីន Diego Simeone មិនចង់​យក​វាលស្មៅ​ជាទី​កន្លែង​សងសឹក​នោះ​ទេ ផ្ទុយទៅវិញ​លោក​គោរព​ចំពោះ​គូប្រកួត​គ្រប់​ក្រុម​ទាំងអស់​។ ​សំរាប់ Atletico Madrid ពួកគេ​នឹង​គ្មាន​វត្តមាន Diego Godin ដែល​ជា​ខ្សែការពារ​មាន​សក្ដានុពល​មួយ​រូប​។

W14

​​ងាក​មក​ក្រុម​ភ្ញៀវ Bayern Munich វិញ តើ​គ្រូបង្វឹក Pep Guardiola និយាយ​អ្វីខ្លះ​មុន​ការប្រកួត​? ​មិន​ទាក់ទង​នឹង​រឿង​សងសឹក​ដូចគ្នា បុរស​សញ្ជាតិ​អេ​ស្ប៉ា​ញ​បាន​លើក​ឡើង​ផ្សេង​ថា ក្រុម​របស់​លោក​មិន​មាន​ជោគជ័យ​ធំដុំ​ឡើយ​រដូវ​កាល​នេះ បើ​មិន​ឈ្នះ​ពាន Champions League​។ ទោះបីជា​កំពុង​នាំមុខ​ដាច់ 7ពិន្ទុខិត​ជិត​គ្រង​ជើងឯក Bundesliga អាល្លឺម៉ង់​ក៏ដោយ Bayern Munich សំឡឹង​រ​កជើង​ឯក Champions League ទើប​ថា​វា​ជា​ជោគជ័យជាពិសេស Pep Guardiola ដែល​នឹង​ចាកចេញមកកាន់ Manchester City រដូវ​កាល​ក្រោយ​។

W13

​​សំរាប់ Bayern Munich ការប្រកួត​យប់​នេះពួកគេ​នឹង​អវត្តមាន Arjen Robben និង​ខ្សែការពារ​អាល្លឺម៉ង់ Jerome Boateng​។ ​សូម​បញ្ជាក់​ថា ក្រុម​ទាំងពីរ​មិនដែល​ជួបគ្នា​ឡើយ​ក្នុង​ជំនាន់​ចុងក្រោយ​នេះ ក្រៅពី​ជំនួប​ឆ្នាំ 1974 ដែល Bayern Munich ឈ្នះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ