ពេលនេះ ​តំបន់​ព្រៃ​ឡង់​ពោរពេញ​​ដោយ​បទល្មើស​​ ពលរដ្ឋ​រិះគន់ ​សមត្ថកិច្ច​មេព្រៃ​ កប់​បទបញ្ជា​រដ្ឋាភិបាល​ចោល​ យ៉ាង​ជ្រៅ

424

កំពង់ធំ​៖ រ​ហូតមកទល់​ពេលនេះ​ នៅ​តំបន់​ព្រៃ​ឡង់​ ដែល​ដែន​ព្រៃ​របស់​រដ្ឋ​ធំជាងគេ​នោះ ​គឺ បាន​ និង​កំពុង​​​នឹង​កំពុង​​​ទទួលរង​ ការ​បំផ្លិចបំផ្លាញ ​ពី​សំណាក់​ឈ្មួញ​ទុច្ចរិត​យ៉ាងខ្លាំង ​ដែល​ធ្វើ​ឲ្យ ប្រជា​ពលរដ្ឋ​រិះគន់​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ថា​ បាន​យក​បទបញ្ជា​រដ្ឋាភិបាល​ទៅ​កប់​ចោល ​យ៉ាង ជ្រៅ ​តាមរយៈ​បើកដៃ​ឲ្យ​ឈ្មួញ​ប្រព្រឹត្ត ​បទល្មើស​ព្រៃឈើ ​នៅ​តំបន់​ព្រៃ​ឡង់​នេះ​។

ប្រភព​រិះគន់​ពី​ប្រជាពលរដ្ឋ​ទាំង ​នោះ បាន​បន្តថា​ ដែន​ព្រៃ​របស់​រដ្ឋ​នៅ​តំបន់​ព្រៃ​ឡង់ ​គឺមាន​ តែ​ឈ្មោះ ​តែប៉ុណ្ណោះ​ ប៉ុន្តែ​ខាងក្នុង​អស់​ដើមឈើ​ធំៗ​រលីង​ហើយ​ សូម្បី​ដើមឈើ​(​ឆ្បោះ​) ដែល​ជា​ដើម ឈើ ​ភាគច្រើន​ជនជាតិភាគតិច​ សំគាល់​ក្នុង​កាន់កាប់​អាស្រ័យ​ផល ​អនុផល​នោះ ក៏​​អស់រលីង ដែរ​។ ដោយឡែក លោក ឡង គី​សឹង អភិបាលស្រុក​សណ្ដាន់​ ដែល​ទើប​ឡើង​កាន់តំណែង​ ជាង ១​ខែ​នេះ បាន​បង្ហើប​ឲ្យ​ដឹងថា ​បច្ចុប្បន្ន​តំបន់​ព្រៃ​ឡង់​ គឺ​ពោរពេញ​ដោយ​បទល្មើស​ គឺ​មាន​រណា​យន្ត ខ្នាត​ធំ ​រាប់រយ​គ្រឿង ​កាត់​ព្រៃឈើ​ លាន់​បំពង់​ពេញ​ព្រៃ ​និង​គោយន្ត​កន្ត្រៃ​ដឹកឈើ​ចូល ​ចេញ ​ដូច គេ​ហែ កឋិន​។

លោក​ ឡង គី​សឹង បាន​បន្ត​ឲ្យ​ដឹងថា ​ទិដ្ឋភាព​បែបនេះ លោក​ក៏ដូចជា​ប្រជាពលរដ្ឋ​មាន ​ការ ខកចិត្ត​ជាខ្លាំង​ ចំពោះ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ  ​ជាខ្លាំង ​ហើយ​បើ​តាម​ការសាកសួរ​ពី​ខ្មាន់​រណា  ​    យន្ត គឺ​រណា​យន្ត​១​គ្រឿង​បង់​ឲ្យ​ សមត្ថកិច្ច​មេព្រៃ​ពី​៣០​ម៉ឺន​ទៅ​៤០​ម៉ឺន​ ហើយ​ការ​ដឹកឈើ​ចេញ ​ជា​រឿង​១​ផ្សេងទៀត​។

លោក និយាយ​ឲ្យ​ដឹង​បែបនេះ​ នៅ​ខណៈ​ដែល​លោក​ដឹកនាំ​កម្លាំង​១​ក្រុម ឆ្មក់ ចូល​បង្ក្រាប នៅ​តំបន់​ព្រៃ​ឡង់​  កាលពី​ថ្ងៃទី​១ ​ខែឧសភា ឆ្នាំ ២០១៦ បន្ទាប់ពី​ឡើង​កាន់តំណែង​ជា អភិបាលស្រុក​ជាង​១​ខែ​មកនេះ​។

លោក អភិបាលស្រុក​សណ្ដាន់​ បាន​បន្តថា ​ការបង្ក្រាប​ នៅ​​ថ្ងៃទី​១​ ខែឧសភា ម្សិលម៉ិញ​​នេះ គឺមាន​រណា​យន្ត​ខ្នាត​ធំ​៩​គ្រឿង ​និង​គោយន្ត​កន្ត្រៃ​៤​គ្រឿង ​ផ្ទុក​ដោយ​ឈើ​ប្រភេទ ​ដួងចែម ​និង​ផ្នៀ​ក​។ចំពោះ​ វត្ថុ​តាង​ទាំងនេះ លោក នឹង​អនុវត្ត​តាម​នីតិ​វិធី​ នៃច្បាប់​ ៕​
កង ចេស្ដា

btvnews(02-05-2016(12)