Bayern Munich ហ្វឹកហាត់​ត្រៀម​ជួប Atletico Madrid ជើងទី​ពីរ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ Champions League

347

បាល់ទាត់៖ ​ក្រុម​ជើងឯក​អាល្លឺម៉ង់​ឆ្នាំ​ចាស់ និង​ខិត​ទៅ​ជិត​គ្រង​ជើងឯក​ឆ្នាំ​ថ្មី​នេះ​ទៀត Bayern Munich បាន​ចេញ​មក​ធ្វើការ​ហ្វឹកហាត់​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​នេះ ត្រៀម​ទទួលភ្ញៀវ Atletico Madrid ជើង​ទី​ពីរ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ UEFA Champions League ក្រោយ​ចាញ់​ជើង​ទីមួយ 1-0 នៅ​ទឹកដី​អេ​ស្ប៉ា​ញ​។
T18
​​Bayern Munich កំពុង​ព្យាយាម​គេច​អោយ​ផុត​ពី​ការ​ធ្លាក់​ចេញ​នៅ​វគ្គ​នេះ 3 រដូវ​កាល​ជាប់​គ្នា​ក្រោម​ថ្វី​ជើង​ក្រុម​អេ​ស្ប៉ា​ញ ពោល​គឺ​ក្រោយពី​គ្រង​ជើងឯក​ឆ្នាំ2013 ឆ្នាំ2014 ធ្លាក់​វគ្គ​នេះ​ក្រោម​ថ្វី​ជើង Real Madrid និងឆ្នាំមុន​ធ្លាក់ក្រោម​ថ្វី​ជើង Barcelona​។ គ្រូបង្វឹក Pep Guardiola សង្ឃឹមថានឹង​អាច​ឈាន​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​លើកដំបូង​បន្ទាប់ពី​ខកខាន​តាំងពី​ឆ្នាំ2011 នៅពេល​ដឹកនាំ Barcelona លើក​ពាន​នៅ​ពេល​នោះ​ក្រោយ​ឈ្នះ Manchester United​។​ ​រំលឹក​ពី​ជើង​ទីមួយ​កន្លងទៅ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ Saul Niguez ជា​អ្នក​ស៊ុត​មួយ​គ្រាប់​គត់​យកឈ្នះ​ជើង​ទីមួយ​នោះ តែ​ក្រៅ​ពី​នេះ​ក្រុម​ទាំងពីរ​មិនដែល​ជួបគ្នា​ឡើយ​រាប់​ពី​ឆ្នាំ 1974 ដែល Bayern Munich ឈ្នះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ពាន European Cup នៅ​ពេល​នោះ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ