លោក កឹម សុខា ប្រឈម​ចំណាត់​ការ​ផ្លូវច្បាប់ តាម​បណ្ដឹង​កញ្ញា ធី សុវណ្ណ​ថា​

3082

ភ្នំពេញ ៖​ លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ប្រឈម​ចំណាត់​ការ​ផ្លូវច្បាប់ បន្ទាប់ពី​កញ្ញា ធី សុវណ្ណ​ថា ដាក់ពាក្យ​បណ្ដឹង​ក្នុង​សំណុំរឿង​ខ្សែអាត់​សំឡេង​សន្ទនា​គ្នា ដោយ​ចោទប្រកាន់​កញ្ញា ធី សុវណ្ណ​ថា បោកប្រាស់​ប្រាក់​មូលនិធិ​ក្រៅ​ប្រទេស យក​ទៅ​ទិញ​ឡាន​និង​ផ្ទះ ។​

លោក កែវ សុជាតិ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​លោក កឹម សុខា ឲ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦ ដើម្បី​សាកសួរ​ករណី​បរិហារកេរ្តិ៍​កញ្ញា ធី សុវណ្ណ​ថា ៕​