ឯកឧត្តម ​ ជា សុផារ៉ា ​​ប្រកាស​វាយ​កម្ទេច​ ​សំណង់​ក្រុមហ៊ុន​ណាហ្គា​វើ​ល ​​កាន់តែ​ហ៊ាន ​កាន់តែ​ផ្គើន កាន់​តែ​លយ​ចេញ​មក​លើ​ផ្លូវ​សាធារណៈ ​

105486


​ភ្នំពេញ ៖ ឯកឧត្តម ​ ជា សុផារ៉ា ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់​ ​បាន​ប្រកាស​​ព្រមាន​ចាត់វិធានការ​ទៅលើ​សំណង់​របស់​ក្រុមហ៊ុន​ ណាហ្គា​វើ​ល ​(Naga World) ដែល​គេ​ស្គាល់​ថា ​ជាទី​តាំង​បនល្បែង ​ដ៏​ធំ​នៅ​កម្ពុជា ​និង​ស្ថិត​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​។

​ការព្រមាន​ដោយ​​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ ដែល​ទើបនឹង​ឡើង​តំណែង​ថ្មី​នេះ ​បន្ទាប់ពី​អ្នក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ មិនសូវ​ជា​ចាប់អារម្មណ៍​ពី​ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ក្រោយពី​សម្ដេច​បាន​ព្រមាន​ ជា​សាធារណៈ​ឲ្យ​វាយ​សំណង់​ខុសច្បាប់​រំលោភ​លើផ្លូវ​សាធារណៈ​ចោល​កាល​ពីពេល​កន្លងទៅ​។

​ក្នុង​​​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម​ ជា សុផារ៉ា ​បាន​សរសេរ​ថា​ “​សំណង់​ណាហ្គា ​កាន់តែ​ហ៊ាន កាន់តែ​ផ្គើន កាន់​តែ​លយ​ចេញ​មក​លើផ្លូវ​សាធារណៈ ​វាយ​ចោល​សិន ​កុំ​ឲ្យ​ធ្លាប់​”៕

btvnews(03-05-2016(10))