អង្គការ​សហប្រជាជាតិ​បាន​សាងសង់​ជំរុំ​ថ្មី​មួយ​បន្ថែម​ទៀត ដើម្បី​ទទួល​ជន​ភៀស​ខ្លួន​ក្នុង​ទឹកដី​អ៊ីរ៉ាក់​

454

អ៊ីរ៉ាក់៖ ការ​វាយ​ប្រយុទ្ធ​គ្នារវាងកងកម្លាំង​អ៊ីរ៉ាក់ និងពួក​សកម្មប្រយុទ្ធសម្ព័ន្ធមិត្តក្រុម​រដ្ឋ​អ៊ីស្លាម ជិត​ទីក្រុងម៉ាក​ហួ​ភាគ​​ខាងជើង​ប្រទេសអ៊ីរ៉ាក់ បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់ត្រូវ​ភៀសខ្លួន​ចេញ។
T21
​​លំហូរ​ចូល​ថ្មីៗនៃ​ក្រុម​មនុស្ស​ភៀសខ្លួន​ពីសង្គ្រាម បាននាំឲ្យ​មានការសាងសង់ជំរុំថ្មី​បណ្ដោះ​អាសន្នមួយទៀត​ សម្រាប់មនុស្ស​ភៀសខ្លួន​ក្នុង​ប្រទេសហៅ​កាត់​ថា នៅ​ខាងក្រៅទីក្រុងឌី​បា​ហ្គារបស់ជនជាតិភាគតិច​ឃើ​ដ​ស្ថិត​នៅភាគ​ខាងលិចទីក្រុងអ៊ី​បៀ​ល​។ ​យោង​តាម​ទីភ្នាក់ងារទទួលបន្ទុក​សម្រាប់​ជនភៀសខ្លួន UNHCR បាន​ឲ្យ​ដឹង កាលពីខែ​មុន​នេះទីក្រុង​ឌី​បា​ហ្គា បានទទួលមនុស្ស​ជម្លៀស​ខ្លួនក្នុង​ប្រទេសរាប់​រយ​នាក់​ក្នុង​មួយថ្ងៃ។​ ​ជំរុំ​ថ្មី​នេះ​បច្ចុប្បន្ន​មានផ្ទះ​សម្រាប់​គ្រួសារចំនួន​ ៤៩គ្រួសារ និង​អាច​ស្នាក់នៅបានប្រមាណ​ជា ៨០០នាក់។ អង្គការ​សហ​ប្រជាជាតិ​បាន​ប៉ាន់ប្រមាណ​ថា ជនភៀសខ្លួន​ក្នុងស្រុកមាន​ប្រហែល ៣,៣​លាននាក់​ទូទាំង​ប្រទេស​អ៊ីរ៉ាក់៕

អត្ថបទ៖ សុខ​មាន