Atletico Madrid ទម្លាក់ Bayern Munich ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League

293

បាល់ទាត់៖ ​ក្រុម​អេ​ស្ប៉ា​ញ Atletico Madrid បាន​ឈាន​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ជា​លើក​ទី​ពីរក្នុង​រយៈពេល​បី​រដូវ​កាល​ចុងក្រោយ ដោយ​ទម្លាក់ Bayern Munich តាម​រូបមន្ត​គ្រាប់​បញ្ចូល​ទី​ក្រៅ​ដី Away Goal យប់​ម៉ិ​ញ​នេះ​នៅ​ទឹកដី​អាល្លឺម៉ង់​។
W11
​អតិ​ត​ខ្សែ​បំរើ Liverpool, Xabi Alonso បើក​ការ​នាំមុខ​អោយ​ម្ចាស់ផ្ទះ Bayern Munich នៅ​នាទី​ទី​31 ធ្វើ​ឲ្យ​ក្រុម​ទាំងពីរ​ស្មើគ្នា 1-1 សរុប​ទាំងពីរ​ជើង​។ ពីរ​នាទី​ក្រោយមក Bayern Munich បាន​បាល់ 11ម៉ែត្រ​មួយតែ Thomas Mueller ស៊ុត​មិន​ចូល​។ ​ឈាន​ចូល​វគ្គ​ទី​ពីរ​ខ្សែប្រយុទ្ធ​បារាំង​របស់ Atletico Madrid, Antoine Griezmann ក៏​រកបាន​គ្រាប់​ក្រៅ​ដី​នៅនាទី​ទី54 ដែល​ជា​គ្រាប់​ដ៏​មាន​សារសំខាន់​។ យ៉ាងណាក៏ដោយ Robert Lewandowski ធ្វើអោយ​ម្ចាស់ផ្ទះ​មាន​ក្តីសង្ឃឹម​ឡើងវិញ​ក្រោយ​រកបាន​គ្រាប់​នាំមុខ​វិញ 2-1 នៅ​នាទី​ទី74​។ រឿងរ៉ាវ​មិនទាន់​ចប់​នៅឡើយ Atletico Madrid បាន​បាល់ 11ម៉ែត្រ​មួយ​ដែរ​នៅ​នាទី​ទី84 តែ Fernando Torres ស៊ុត​មិន​ចូល​ដូចគ្នា​។

W10

​​ក្រោម​ក្រសែភ្នែក​ទស្សនិកជន 7ម៉ឺន​នាក់​នៅ​កីឡដ្ឋាន Allianz Arena ចប់​ការប្រកួត Bayern Munich ឈ្នះ Atletico Madrid 2-1 សរុប​ទាំងពីរ​ជើង 2-2 តែ Atletico Madrid ឈាន​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​សារ​រូបមន្ត Away Goal៕
​អត្ថបទ​៖​នាង សុភា​វុ​ធ​