Real Madrid ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ក្រោយ​ឈ្នះ Manchester City 1-0 ដោយ​បាល់​ចូល​ទី​ខ្លួនឯង​របស់ Fernando

490

បាល់ទាត់៖ ​Real Madrid ធានា​បាន​កៅអី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ជួប​ជាមួយ​មិត្ត​រួម​លី​ហ្គ​រួមទីក្រុង Atletico Madrid បន្ទាប់ពី​ឈ្នះ Manchester City 1-0 យប់​ម៉ិ​ញ​ដោយ​បាល់​ចូល​ទី​ខ្លួនឯង​មួយ​គ្រាប់​របស់ Fernando​។
Th13
​​បន្ទាប់ពី​ស្មើគ្នា​នៅ​ទឹកដី​អង់គ្លេស 0-0 Real Madrid ស្វែងរក​ជើងឯក Champions League លើក​ទី 11 តាមរយៈ​ជ័យជំនះ​នៅ Santiago Bernabue នៅ​ពេល​ដែល​ការ​វាយ​កាត់​របស់ Gareth Bale នៅ​នាទី​ទី 20 ផ្លាត​ជាមួយនឹង Fernando ចូល​ទី​ខ្លួនឯង​។ ​ជ័យជំនះ​នេះ​ធ្វើអោយ Real Madrid ដែល​មាន​គ្រូបង្វឹក Zindine Zidane ចង់​លើក​ពាន Champions League នេះ​ក្នុងនាម​ជា​គ្រូបង្វឹកពីព្រោះ​ធ្លាប់​លើក​ជាមួយ Real Madrid ម្តង​រួច​មក​ហើយ​ក្នុងនាម​ជា​កីឡាករ​កាលពី​ឆ្នាំ2001​។

Th11

បរាជ័យ​សំរាប់ Manchester City ក៏បាន​ធ្វើអោយ​គ្រូបង្វឹក Manuel Pellegrini បាត់បង់​ក្តី​សង្ឃឹម​ចង់បាន​ពាន Champions League មុននឹង​ចាកចេញ​ក្រោយ​ចប់​រដូវ​កាល​នេះ​។ ​ដោយឡែក​សំរាប់​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង Real Madrid និង Atletico Madrid នឹង​ធ្វើ​ឡើង​ចុងខែ​នេះ​យប់​ថ្ងៃ​សៅរ៍​ទី 28៕
​អត្ថបទ​៖​នាង សុភា​វុ​ធ