ចិន​នឹង​ធ្វើ​សមយុទ្ធ​យោធា​បន្ថែម​ទៀត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង

714

ចិន៖ ​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីន​ហួ បាននិយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញថា យោធារបស់​ប្រទេសចិន​នឹងធ្វើ​សមយុទ្ធ​យោធា​បន្ថែម​ទៀត ក្នុង​សមុទ្រ​ចិន​ខាងត្បូងក្នុង​ខែ​នេះ ដោយមាន​ការចូលរួម​ពីនាវា​ចម្បាំង និង​នាវាមុជទឹកដែល​នេះជាការ​ធ្វើសមយុទ្ធ​ជាទម្លាប់ដូច​សព្វ​មួយ​ដង។
Th7
​​ប្រទេស​ចិន​បាន​អះអាង​ថា​ស្ទើរតែ​ទាំងអស់ នៃ​ដែនទឹកសម្បូរ​ថាមពល​នៃ​សមុទ្រចិន​ខាងត្បូង​រក​ប្រាក់​បាន​ជាង  5ពាន់​ពាន់​លាន​ដុល្លា​អាមេរិក ឬស្មើ 3,45ពាន់​ពាន់​លានផោន​ នៃ​ពាណិជ្ជកម្មឆ្លងកាត់​តាម​សមុទ្រជា​រៀងរាល់​ឆ្នាំជា​របស់​ខ្លួន។ ប្រទេសហ្វីលីពីន​,​ ប្រ៊ុយណេ​, ​វៀតណាម​,​ ម៉ាឡេស៊ី ​និង​កោះ​តៃវ៉ាន់​សុទ្ធតែ​បានអះអាង​ថា ជា​របស់ខ្លួន​ដូចៗ​គ្នា។​ ​សារព័ត៌មាន​ស៊ីន​ហួរបាន​និយាយ​ថា នាវា​រួមមានឧបករណ៍​បំផ្លាញមី​ស៊ី​លថ្មីមួយ នឹងចូលរួម​ក្នុង​លំ​ហាត់ប្រឆាំង​នាវាមុជទឹក​,​ ប្រឆាំងមី​ស៊ី​ល និងលំ​ហាត់ផ្សេងទៀត​។

​​យ៉ាងណាប្រទេសមហាអំណាចពិភពលោកទី​២ ​មួយ​នេះ​មិនបាននិយាយ​ច្បាស់​ទេថា តើ​សមយុទ្ធ​នេះនឹងធ្វើ​នៅ​ទីណា ប៉ុន្តែបាន​បញ្ជាក់​ថា ការ​ធ្វើ​សមយុទ្ធ​នេះគឺជាទម្លាប់អ្វីៗ​នឹង​ដំណើរការ​ទៅ ​ដូច​ការ​គ្រោង​ទុកសម្រាប់​ឆ្នាំនេះ​។​ ​គួរ​រម្លឹក​ថា ប្រទេស​ចិន​ធ្លាប់ប្រកាសធ្វើ​សមយុទ្ធ​បែបនេះក្នុងសមុទ្រ​ចិន​ខាងត្បូង ​ខណៈខ្លួន​ព្យាយាមបង្ហាញថា ខ្លួន​កំពុងសម្ញែងអំណាច​ផ្នែក​យោធា​របស់​ខ្លួន៕

អត្ថបទ៖ សុខ​មាន