គ្រូបង្វឹក Everton សន្យា​នឹង Newcastle ថា មិន​លេងសើច​ពេល​ជួប Sunderland យប់​នេះ

313

​បាល់ទាត់៖ ​ជ័យជំនះ​របស់ Sunderland យប់​នេះ​លើ​ក្រុម​ម្ចាស់ផ្ទះ Everton នឹង​ធ្វើ​អោយ Newcastle United ធ្លាក់​ទៅ League Championship​។

​​តែ​គ្រូបង្វឹក Everton លោក Roberto Martinez សន្យា​នឹង Newcastle ថា Everton ​មិន​លេងសើច​នៅ ពេល​ជួប Sunderland យប់​នេះ​ឡើយ នឹង​មិន​ធ្វើ​ដូច​ពេល​ចាញ់ Leicester City សប្ដាហ៍​មុន​។ គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ​ពិតជា​បាន​ដឹង​ថា កូនក្រុម​របស់​លោ​ក​លេង​មិនល្អ​សោះ​ពេល​ចាញ់​ជើងឯក Leicester City តែ​មិន​មែន​ពួកគេ​មិន​ប្រឹង​នោះ​ទេ​។ ​ជុំវិញ​ការប្រកួត​យប់​នេះ​ដែរ​លោក Roberto Martinez នឹង​ធ្វើ​អោយ​អស់​ពី​លទ្ធភាព​ពីព្រោះ​តែ​អ្នកគាំទ្រ​មួយ ចំនួន​កំពុង​មិន​សប្បាយ​ចិត្តនឹង​ការដឹកនាំ​របស់​លោក ដូច្នេះ​ក្រុម​របស់​លោក​នៅតែ​ត្រូវការ​ជ័យជំនះ​ទោះបី​ដឹង​ថា ក្រុម​ស្ថិត​ក្នុង​តំបន់​សុវត្ថិភាព​ទាំង​លើ​ទាំង​ក្រោម​ក៏ដោយ​។​ ​សូម​បញ្ជាក់​​ថា ប្រសិនបើ Sunderland ឈ្នះ Everton យប់​នេះ​គឺ​នឹង​ច្បាស់​ហើយ​ថា Newcastle ធ្លាក់​ទៅ​ក្រប​ខណ្ឌ League Championship ទោះបី​នៅ​មួយ​ប្រកួត​ទៀត​ក៏ដោយ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ