ប្រមុខ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​អំពាវនាវ​យុទ្ធនាការ​ដោះស្រាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​

384

ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុនសែន ​បាន​លើក​ឡើង​ថា​ទោះបី​មាន​ភ្លៀង​ធ្លាក់​កំពុង​ធ្លាក់​មក​នៅ​តាម​តំបន់​មួយ​ចំនួន​ក្ដី តម្រូវការ​ទឹក​ទទួលទាន​សម្រាប់​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​រាំងស្ងួត គឺ​នៅតែ​ចាំបាច់​។​

សម្ដេច​តេ​ជោ​បាន​បង្ហោះ​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​កថា សម្ដេច​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច បន្ត​ជីក និង​ស្ដារ អណ្ដូង ស្រះ ត្រពាំង ប្រឡាយ និង​អាង​ស្តុក​ទឹក​ សម្រាប់​ប្រើប្រាស់​ជាបន្ទាន់​នៅ​ពេល​នេះ និង​សម្រាប់​ទៅ​ថ្ងៃក្រោយ​។ ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​បន្ត​ថា ​សកម្មភាព​ចែកចាយ​ទឹក​គឺ​នៅតែ​បន្ត​ធ្វើ​ដោយ​សកម្ម លុះ​ត្រា​ណា​តែ​មាន​ភ្លៀង​ធ្លាក់​ប្រើប្រាស់​គ្រប់គ្រាន់ ។ ទន្ទឹម​នឹង​នេះ​សម្ដេច​ សុំ​ឲ្យ​អាជ្ញាធរ​យកចិត្តទុកដាក់​ជួយ​ជួសជុល​ផ្ទះសម្បែង​ប្រជាពលរដ្ឋ និង​សាលារៀន ព្រមទាំង​ជួយ​តាមដាន​ពិនិត្យ​សុខភាព និង​ផ្ដល់​ថ្នាំពេទ្យ សម្រាប់​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​អោយ​បាន​ទាន់​សភាពការណ៍ ។

ជាថ្មី​ម្ដងទៀត​សម្ដេច​សូម​អរគុណ​សម្បុរ​សជន ជាតិ និង​អន្តជាតិ អាជ្ញាធរ មាន​សមត្ថកិច្ច ក្រុមហ៊ុន​ឯកជន កាក​បាទ​ក្រហម​កម្ពុជា និង​យុវជន​ស្ម័គ្រចិត្ត​ទាំងអស់​ដែល​បាន​ចូលរួម​ជួយ​យ៉ាងសកម្ម​ក្នុង​សកម្មភាព​ចែកចាយ​ទឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​៕