កូរ៉េខាងជើង​ដើរ​ក្បួន​ព្យុហយាត្រា​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​បិទ​បញ្ចប់​សមាជ​បក្ស​

373

កូរ៉េខាងជើង៖ ​ប្រទេសកូរ៉េខាងជើងបានប្រារព្ធ​ក្បួន​ជួបជុំ ដ៏ធំ​សម្បើមអស្ចារ្យ​មួយកាលពី​ថ្ងៃ​អង្គារក្នុង​ទីលាន​ចតុ​រ៉ង់​ សម្រាប់​ប្រារព្ធ​ពិធី​ធំៗ​ដ៏សំខាន់​របស់ទីក្រុង បន្ទាប់ពី​គណបក្ស​កាន់អំណាចបញ្ចប់សមាជជា​លើកដំបូង​ក្នុង​ពេល ៣៦ឆ្នាំ ក្រោម​ការចូលរួមពីប្រធានគណបក្ស និង​ជាប្រមុខរដ្ឋកូរ៉េខាងជើងលោក គីម​ ជុង​អ៊ុន​។
W22
​​រូបភាព​វីដេអូផ្ដល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មានកូរ៉េខាងជើង​ KCNA ​ដែលស្ថានីយ​ទូរទស្សន៍រ៉​យ​ទ័​រមិនអាច​ផ្ទៀង​ផ្ទាត់​ បា​នប​បង្ហាញពី​ក្បួនមនុស្សរាប់ពាន់​នាក់ ជាមួយ​ទង់ជាតិរបស់គណបក្ស​កាន់អំណាច និង​អម​ជុំវិញ​រូប​សំណាកអតីតមេដឹកនាំ​គីម​ អ៊ី​ល​ស៊ុ​ង ដែលត្រូវ​បានគេ​ដាក់​ឈ្មោះថា​ ជាស្ថាបនិកនៃ​ប្រទេសនេះ និង​ត្រូវជាជីតា​របស់លោក គីម។ ​លោក គីម បាន​ប្រើសមាជ​គណបក្សជា​លើកដំបូង​ក្នុង​រយៈពេល​ ៣៦ឆ្នាំនេះ ដើម្បី​បង្ហាញ​ពី​គោលបំណងរបស់កូរ៉េខាងជើង ក្នុង​ន័យពង្រីកឃ្លាំង​សព្វាវុធ​នុយក្លេអ៊ែរ ផ្គើន​ទៅ​នឹងការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ បើ​ទោះ​ជា​លោកនិយាយ​ថា អាវុធ​នេះទុក​សម្រាប់​ប្រើបើសិនរង​រកា​គំរាមកំហែងពី សព្វាវុធស្រដៀង​គ្នាក៏ដោយ។ ​គួរ​រម្លឹក​ថា លោក គីម​ ជុង​អ៊ុន ដែល​បានឡើង​កាន់​អំណាចក្នុង​ឆ្នាំ​2011 បន្ទាប់ពី  ការ​ទទួល​មរណភាពរបស់​ឱ​ពុក​លោក បានបង្កើតចំណង​ថ្មីនៃ​គណបក្ស​កាន់អំណាចកាលពី​ថ្ងៃ​ចន្ទ។ ការបង្កើត​សមាជ​គណបក្សជា​លើកដំបូងនេះ ត្រូវ​បាន​អ្នកវិភាគព្យាករណ៍​ថា មេដឹកនាំ​វ័យក្មេង គីម​ ជុង​អ៊ុន នឹងប្រើសមាជ​នេះ ដើម្បីពង្រឹង​អំណាចរបស់លោកបន្ថែម​ទៀត៕

​អត្ថបទ៖ សុខ​មាន