សិស្ស​រាប់​ពាន់​នាក់​ក្នុង​រដ្ឋធានី​សង់ទីយ៉ាហ្គោ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​ថ្មី​

335

ឈីលី៖ សិស្ស​ឈី​លីរាប់​ពាន់​នាក់បាន​នាំគ្នា​ដើរ​ជា​ក្បួន ពាសពេញដងផ្លូវនៃរដ្ឋធានីសង់​ទី​យ៉ា​ហ្គោកាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ដើម្បី​តវ៉ាប្រឆាំងនឹង​ការ​ធ្វើ​កំណែ​ទម្រង់​លើប្រព័ន្ធអប់រំ។
Th4
​​ការ​ដង្ហែ​ក្បួនដោយ​សន្តិវិធី​របស់សិស្ស និង​និស្សិតសាកលវិទ្យាល័យ បាន​បញ្ចប់​ទៅជាមួយ​ការ​ផ្ទុះ​អំពើ​ហិង្សា។ នគរបាលបាន​ប្រើ​កាណុង​បាញ់​ទឹក និងឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បីបំបែក​ហ្វូង​បាតុករ​។​ ​សិស្សបាន​ទាមទារ​ការ​សិក្សាថ្នាក់​មហាវិទ្យាល័យ និង​វិទ្យាល័យដោយមិន​បង់ថ្លៃ​ និង​បាន​និយាយ​ថា ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​របស់លោកស្រីប្រធានាធិបតី មី​ឈែល បា​ចា​ឡេ​ត មិន​គ្រប់គ្រាន់ល្មម​ទេ​។​ ​កាលពី​ខែ​ធ្នូសភារបស់​ប្រទេសឈី​លីបាន​អនុម័តលើ​ច្បាប់​មួយ ដោយផ្ដល់​ការអប់រំថ្នាក់​សាកលវិទ្យាល័យ ដោយ​មិន​បង់ថ្លៃដល់​សិស្សនិស្សិត​ជា​ច្រើន​នាក់។ ​វិធានការណ៍​នេះជាគោល​ការ នៃការ​ពន្យារ​ធ្វើ​កំណែ​ទម្រង់របស់​លោកស្រី បា​ចា​ឡេ​ត​ ហើយត្រូវ​បានគេ​រំពឹង​ថា នឹងផ្ដល់​ដល់សិស្សចំនួន ២​សែន​នាក់នៅតាម​បណ្ដាមហាវិទ្យាល័យនានាទូទាំង​ប្រទេស៕

​​អត្ថបទ៖ សុខ​មាន