ក្រុម​រដ្ឋ​អ៊ីស្លាម​​អះអាង​ទទួល​ខុស​ត្រូវ​លើ​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​សម្លាប់​មនុស្ស ៩៤​នាក់​នៅ​រដ្ឋ​ធានី​បាដាដ

240

អ៊ីរ៉ាក់៖ ​ចំនួន​អ្នក​ស្លាប់​ពី​ការ​បំផ្ទុះ​គ្រាប់បែកលើ​រថយន្តចំនួន ៣​គ្រឿង​ក្នុង​រដ្ឋធានីបា​ដា​ដរួម​ទាំង ការ​ផ្ទុះដ៏​ធំ​មួយ​នៅផ្សារមួយ​កន្លែង ក្នុងតំបន់​សំបូរដោយអ៊ីស្លាម​សាសនិកនី​កាយ​ស៊ី​អ៊ី​ត បាន​ឡើង​ដល់ ៩៤​នាក់ និង ១៦៥នាក់​ផ្សេងទៀត​រង​របួសកាលពីថ្ងៃ​ពុធម្សិលមិញ ដែលជា​ការ​វាយប្រហារដ៏សាហាវបំផុត​មួយក្នុង​រដ្ឋធានីរបស់ប្រទេស​អ៊ីរ៉ាក់នៅ​ឆ្នាំនេះ​។​
Th30
​​ការវាយប្រហារ​ទាំងអស់អះអាង​ទទួលខុសត្រូវ​ ដោយក្រុមរដ្ឋ​អ៊ីស្លាមបានកើតឡើង ខណៈប្រទេសអ៊ីរ៉ាក់​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ ដែលមន្ត្រី​មួយចំនួនបាន​ព្រមានថា ប្រទេសអ៊ីរ៉ាក់មានលទ្ធភាព​តិចតួច​ណាស់ ដើម្បីប្រយុទ្ធ​ប្រឆាំងក្រុម​ជី​ហាត​។ ​ការ​បំផ្ទុះ​គ្រាប់បែកដ៏​អាក្រក់​បំផុត បាន​ផ្ទុះយ៉ាង​កក្រើកលើតំបន់ដែលតែងដាក់​គោលដៅ ជា​ញឹកញាប់នៃទីក្រុងសាដ ស្ថិតនៅ​ភាគ​ខាងជើង​រដ្ឋធានី​បា​ដា​ដបានសម្លាប់មនុស្ស ៦៤នាក់។ មន្ត្រី​និយាយ​ថា ការ​ផ្ទុះនេះ​បាន​បណ្ដាល​ឲ្យហាងនៅ​ក្បែរនោះឆាបឆេះ និងបំផ្លិចបំផ្លាញរថយន្ត​ជាច្រើន​គ្រឿង​នៅ​តាម​ដងផ្លូវ។​

​ចំណែកការវាយប្រហារដោយបំផ្ទុះ​គ្រាប់បែក លើ​រថយន្ត​អត្តឃាត​មួយផ្សេងទៀត​ បាន​សម្លាប់មនុស្ស​ 17នាក់​នៅ​មាត់​ច្រកចូលនៃភាគ​ខាងជើងទីក្រុងកាន​ឌូ​មី​យ៉ា ដែលជាទីតាំង​សក្ការបូជាដ៏​សំខាន់របស់អ៊ីស្លាម​សាសនិក  នី​កាយ​ស៊ី​អ៊ី​ត៕
​អត្ថបទ៖ សុខ​មាន