ប្រជាពលរដ្ឋ​ចិន​នាំគ្នា​កាន់ទុក្ខ​ជនរងគ្រោះ​ក្នុង​ហេតុ​ការ​ណ៍បំណាក់​ដី​​នៅ​ខេត្ត​ភាគ​ខាងកើត​ហ៊្វូចៀន

662

ចិន៖ ពិធី​កាន់ទុក្ខ​មួយ​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ សម្រាប់​ជនរងគ្រោះ​ដោយសារ​ហេតុ​ការ​ណ៍បំណាក់​ដីនៅ​ខេត្ត​ហ៊្វូចៀន ភាគ​ខាងកើត​ប្រទេស​ចិនកាលពី​ថ្ងៃទី​៨​ ឧសភា ខណៈ​​ដែល​ប្រតិបត្តិការ​ជួយសង្គ្រោះ​នៅ​កំពុង​បន្ត​។
S4
​មនុស្ស​ជាង​ ១០០​នាក់បាន​ចូលរួម​ពិធី​កាន់ទុក្ខ​នេះ ដែល​រួមមាន​ទាំង​សាច់ញាតិ​របស់​ជនរងគ្រោះ​ផង​ដែរ​ មកពី​ទីក្រុង​ប៉េកាំង និង​ខេត្ត​ហាង​ជូ ក៏ដូចជា​ក្រុម​មន្ត្រី​នគរបាល និង​មន្ត្រី​ពន្លត់អគ្គីភ័យដែល​បាន​ចុះ​ប្រតិបត្តិ​ការ​សង្គ្រោះ​​។​ សូម​បញ្ជាក់​ថា ការ​ពិធី​កាន់ទុក្ខ​នេះ​គឺជា​គំរប់​ ៧​ថ្ងៃ​នៃ​ហេតុការណ៍​រអិល​បាក់​ដី​ដ៏​ធំ​មួយ​ ដែល​បាន​កើត​ឡើង​នៅ​ទីតាំង​អគារ​សំណង់​កំពុង​សាងសង់​មួយ​ កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ហើយ​មនុស្ស​ ៣៥​នាក់​បាន​ស្លាប់ និង​ម្នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​៕

អត្ថបទ៖ សារ៉ាត់