ក្រសួង​រៀប​ចំដែនដី​ និង​ក្រសួង​ទេសចរណ៍​បើក​កិច្ច​ប្រជុំ​ពិនិត្យ​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ នៅ​ខេត្ត​ព្រះ​សីហនុ​

538

ភ្នំពេញ ៖ ឯកឧត្ដម​ ថោង ​ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង ឯកឧត្ដម​ ជា សុផារ៉ា ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំដែនដី​ នគរូបនីយកម្ម ​និង​សំណង់​ បាន​ដឹក​នាំ​អង្គ​ប្រជុំ​ពិនិត្យ​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​ នៅ​ខេត្ត​ព្រះសីហនុ ​ទីស្ដីការ​ក្រសួងទេសចរណ៍​ ថ្ងៃ​ទី​ ១៦​ខែ​ឧសភា​ឆ្នាំ២០១៦។

កិច្ចប្រជុំ​ដ៏​សំខាន់​នោះ​គឺ​ដើម្បី​គ្រប់​គ្រង​និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ៖
១ បើក​របង​បាំង​ខឿន​ខាន់​ព្រំ​ដី​ តូប​ដែល​លយ​ចូល​ឆ្នេរ​សមុទ្រ​ខុស​ពី​ការ​កំណត់
២ បើក​ច្រក​ធ្វើ​ខ្លោងទ្វារ​​ច្រក​ចូល​ ដោយ​ដាក់​ឈ្មោះ ​(ឆ្នេរ​ឯករាជ្យ ​ឆ្នេរ​អូរ​ឈើទាល ​ឆ្នេរ​អូតេ្រះ…) ដើម្បី​ឲ្យ​កូន​ខ្មែរ​ស្គាល់​និង​ទេសចរណ៍
កន្លង​មក​ចេះ​តែ​ហៅ​ឈ្មោះ​ក្រុម​ហ៊ុន​បរទេស
ដើរ​ត្រង់​មិន​បាន ​ព្រោះ​ទើស​តូប
មើល​មិន​ឃើញ​សម្រស់ ​និង​លំហសមុទ្រ
៣ សម្រាប់​ខ្លោង​ច្រក​ចូល ​សូម​អំពាវនាវ​សប្បុរស​ជន​ចូល​រួម ​ដោយ​អនុញ្ញាត​ឲ្យ​ដាក់​ឈ្មោះ តែ​មិន​ទទួល​ក្រុម​ហ៊ុន​ផ្សាយ​បារី ​ឬ​គ្រឿង​ស្រវឹង។ 
៤ អភិវឌ្ឍន៍​តំបន់​បៃតង ​សម​និង​បម្រែបម្រួល​អាកាសធាតុ។ 
៥ លើក​កម្ពស់​ជីវភាព​ប្រជាជន ​និង​បង្កើត​ការងារ​ជូន​យុវជន​។

13092155_1097620646962060_6186703973375421542_n