មនុស្ស ​១៧​នាក់​ស្លាប់ និង​ ៤​នាក់​ទៀត​​បាត់​ខ្លួន​ក្នុង​ជំនន់​ទឹក​ភ្លៀង​នៅ​តំបន់​ភាគ​ខាង​ជើង​​ឥណ្ឌូណេស៊ី​

211

ឥណ្ឌូណេស៊ី៖ ​មន្ត្រី​ម្នាក់​និយាយ​ថា ក្រុម​អ្នក​ជួយសង្គ្រោះកាលពីថ្ងៃ​ចន្ទ​ម្សិលមិញ បាន​រក​ឃើញសាកសព​មនុស្ស ១៧នាក់ ដែលនៅក្នុង​ចំណោមនិស្សិតមហា​វិទ្យាល័យ ២០នាក់ និងមគ្គុទ្ទេសក៍​ទេសចរណ៍ ២នាក់ដែល​បានបាត់​ខ្លួនក្នុងគ្រោះធម្មជាតិជំនន់​ទឹកភ្លៀង និង​បំណាក់​ដីនៅរមណីយដ្ឋានទឹកធ្លាក់ ដ៏ពេញនិយមមួយ​កន្លែង​ក្នុងភាគ​ខាងជើងប្រទេសឥណ្ឌូណេស៊ី។
T9
​លោក ដា​វីន ស៊ូ​បាក​ទី ដែល​ជា​មន្ត្រី​មួយ​រូប​មកពី ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្នុង​តំបន់និស្សិត​ម្នាក់ត្រូវ​បាន​គេ​រក​ឃើញនៅ​មាន​ជីវិត និង​កំពុងសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ក្រុម​អ្នក​សង្គ្រោះ រួមមានទាហាន,​ នគរបាល និងទីភ្នាក់ងារក្រុម​ស្វែងរក ​និង​ជួយ​សង្គ្រោះចំនួន​ ៣០០​នាក់ក៏​នៅតែ​បន្តស្វែងរក​មនុស្ស​បាត់​ខ្លួន ​៤នាក់​នៅឡើយដែរ​។ គ្រោះ​មហន្តរាយ​នេះ​បានកើតឡើងកាលពី​ថ្ងៃអាទិត្យ ខណៈនិស្សិត​ជាង ៧០​នាក់បានកំពុង​ឈរ​មើល​ទឹកធ្លាក់ដួវ៉ា​ណា ក្នុង​ទីក្រុងស៊ី​បូ​ឡាន​ជី​តក្នុង​ខេត្ត​ណសស៊ូ​ម៉ា​ត្រា។ ​រដូវភ្លៀង​ជា​រឿយៗ បណ្ដាល​ឲ្យ​កើតមាន​ជា​ទឹកជំនន់ និង​បំណាក់​ដីក្នុង​ប្រទេសឥណ្ឌូណេស៊ី ដែល​ជា​ប្រជុំ​កោះចំនួន ១​ម៉ឺន ៧​ពាន់កោះ ជាទី​ដែល​មានមនុស្សរាប់​លាន​នាក់រស់នៅក្នុង​តំបន់​ភ្នំ ឬតំបន់ជិតទន្លេ​ដែល​តែង​រក​គ្រោះ​ពី​ទឹកជំនន់​៕

​អត្ថបទ៖ សុខ​មាន