ក្រុម​គណបក្ស​ប្រឆាំង​របស់​ប្រទេស​វ៉េណេស៊ុយអេឡា​ប៉ះ​ទង្គិច​ជាមួយ​នគរបាល​ អំឡុង​ការ​តវ៉ា​

291

វ៉េណេស៊ុយអេឡា៖ ​កងកម្លាំង​សន្តិសុខវ៉េណេស៊ុយអេឡា បាន​បាញ់​ឧស្ម័នបង្ហូរ​ទឹកភ្នែកលើក្រុម​អ្នក​តវ៉ា​ក្នុង​ទី​ក្រុងកា​រ៉ា​កាសកាលពី​ថ្ងៃ​ពុធម្សិលមិញ ខណៈការ​ប្រមូល​ផ្ដុំទូទាំងប្រទេស​ទាមទារ ឲ្យ​មានការបោះឆ្នោត​ប្រជា​មតិ ដើម្បីបញ្ចប់របប​សង្គមនិយមរបស់លោកប្រធានាធិបតី នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ។
Th7
​​ក្នុង​ថ្ងៃទី​៣ ​នៃការ​ជួបជុំរបស់​គណបក្សប្រឆាំង ធ្វើឡើងកាលពីសប្ដាហ៍​កន្លងទៅ បាតុកររាប់​ពាន់​នាក់បាន​មក​កាន់ទីក្រុងកា​រ៉ា​កាសដើរក្បួន​ដង្ហែទាមទារ​ឲ្យ​បោះឆ្នោតទូរ​ទាំង​ប្រទេស។​ ​ប៉ុន្តែទាហានការពារ​ជាតិ និង​នគរបាល​បានបិទទីលាន​ចតុ​រ៉ង់ ជាទី​ដែលហ្វូងបាតុករគ្រោង​ជួបជុំគ្នាក្រវី​ទង់​ជាតិ និង​ស្រែក​សុភាសិតប្រឆាំងលោក ម៉ា​ឌូ​រ៉ូ។​ ​កងកម្លាំងសន្តិសុខបាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ដើម្បីគ្រប់គ្រងហ្វូង​បាតុករដើរ​ត្រៀបត្រា​ពេញ​ដងផ្លូវមួយចំនួន ហើយ​អាជ្ញាធរ​ក៏បានបិទស្ថានីយ​រថភ្លើង​ក្រោម​ដី ក្នុង​ទីក្រុងកា​រ៉ា​កាសផង​ដែរកាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ដើម្បីរេ​រាំង​ក្រុម​អ្នក​តវ៉ា​។

​​គួរ​រម្លឹក​ថា ការ​បើក​យុទ្ធនាការតវ៉ាទ្រង់ទ្រាយ​ជា​ផ្លូវការ របស់គណបក្សជំទាស់ការ​តវ៉ា​នានា​តាម​ដងផ្លូវ និងអំពើ​ឆក់​ប្លន់កំពុង​ក្លាយជារឿងកាន់​តែ​សាមញ្ញ ជុំវិញប្រទេស​វ៉េណេស៊ុយអេឡា​ដែល​ធ្វើឲ្យកើតមានវិបត្តិ​ខ្វះ​ស្បៀង​អាហារ​កាន់តែ​អាក្រក់ ខណៈមានការដាច់​ភ្លើង និង​ទឹក​ជា​ញឹកញាប់ បន្ទាប់ពីមាន​អតិផរណាកម្រិតខ្ពស់បំផុតក្នុង​ពិភពលោក៕
អត្ថបទ៖ សុខ​មាន