អគ្គីភ័យ​បាន​ឆាប​ឆេះ​​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​អង់កា​រ៉ា​ប្រទេស​​ទួរគី

229

ទួរគី៖ ​កាសែត​ហួ​រី​យ៉េត​របស់ប្រទេសទួរគី បានរាយការណ៍​លើ​គេហទំព័ររបស់ខ្លួន​ថា អគ្គីភ័យបាន​ឆាបឆេះ​អង្គភាព​ប្រសាទ​សាស្ត្រ​មួយ ​ក្នុងចំណោម​មន្ទីរពេទ្យ​ធំ​បំផុតរបស់​រដ្ឋធានី​អង់កា​រ៉ា​ប្រទេស​ទួរគី​ កាលពី​យប់មិញ​ដែល​ធ្វើ​ឲ្យ​អ្នក​ជម្ងឺ​ និងសាច់ញាតិរបស់ពួកគេភ័យ​ស្លន់ស្លោ​។​
Th26
​​យោង​តាមសេចក្ដីរាយការណ៍​ឲ្យ​ដឹង​ថា អ្នក​ជម្ងឺ​ប្រហែល 100នាក់​នៅ​កំពុងសម្រាកព្យាបាលក្នុង​មន្ទីរពេទ្យនោះ​ត្រូវ​បានជម្លៀស និងបញ្ជូនទៅកាន់​អង្គភាពផ្សេងទៀត​។ ​អ្នក​ពន្លត់​អគ្គីភ័យ​មួយបានប្រណាំង​ពេលវេលា​ ដើម្បី​ពន្លត់អណ្ដាតភ្លើង ។ រថយន្ត​ចត​នៅចំណតរថយន្ត​របស់​មន្ទីរ​ពេទ្យ ត្រូវ​បានសណ្ដោង​ចេញជា​ផ្នែក​មួយនៃ   ចំណាត់​ការ​ការពារសន្តិសុខក្នុងតំបន់​។ ​អគ្គីភ័យ​នេះ​បាន​ឆាបឆេះយ៉ាង​សន្ធោសន្ធៅរយៈពេល ២​ម៉ោង។​ ចំនែក​មូលហេតុនាំ​ឲ្យមាន​អគ្គីភ័យ​នព​យ៉ាងណា​នោះ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ហើយក៏​មិន​មានសេចក្ដី​រាយ​ការណ៍អំពី​អ្នករបួស​ដែរ៕
អត្ថបទ៖ សុខ​មាន