គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២២ ខែ​ឧសភា​ ឆ្នាំ​២០១៦​កើតឡើង ​១១​លើក ស្លាប់​៣​នាក់​របួសធ្ងន់​ស្រាល​១២​នាក់​​​

183

ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១១​លើក (​យប់ ៨​លើក​) បណ្ដាល​អោយ​មនុស្ស​ស្លាប់ ៣​នាក់ (​ប្រុស​) រង​របួស​ធ្ងន់ ៩​នាក់ (​ប្រុស​) និង​របួសស្រាល ៣​នាក់ ( ប្រុស​) ។​

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ១១​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ២១​គ្រឿង រួមមាន ម៉ូតូ​ចំនួន ១៦​គ្រឿង​, រថយន្ត​ធុន​តូច ចំនួន ៥​គ្រឿង ។​

មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៥​លើក (​ស្លាប់​៣​នាក់​), ស្រវឹង ១​លើក , មិន​គោរព​សិទ្ធិ ២​លើក​,​បត់​គ្រោះថ្នាក់ ៣​លើក​ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១១​នាក់ (​យប់​៨​នាក់ ) ។​

គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦​លើក ផ្លូវ​ខេត្ត​-​ក្រុង ចំនួន ៥​លើក , ផ្លូវលំ ១​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៧​លើក រថយន្ត​ធុន​តូច ៤​លើក ។​

ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ភ្នំពេញ ២​លើក​(​ស្លាប់ ១​នាក់​) របួស​១​នាក់ , កណ្ដាល ១​លើក ស្លាប់ ១​នាក់ , កំពត ១​លើក ស្លាប់ ១​នាក់ និង​ខេត្ត​បាត់ដំបង ២​លើក របួស ៤​នាក់ ។​

នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ២,៣៩៦​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ១,១៤៦​គ្រឿង និង​ពិន័យ​សរុប ១,២៥០​គ្រឿង ៕​