Jorge Lorenzo ឈ្នះ​ការ​ប្រណាំង​ម៉ូតូ GP នៅ​អ៊ីតាលី ក្រោម​ការ​ប្រជែង​គ្នា​ដល់​ខ្សែព្រ័ត្រ​ចុងក្រោយជាមួយ Marc Marquez

145

ប្រណាំង​ម៉ូតូ៖ ​ជើងឯក​ប្រណាំង​ម៉ូតូ GP ពិភពលោក​ឆ្នាំមុន​កីឡាករ​អេ​ស្ប៉ា​ញ Jorge Lorenzo បាន​ប្រជែង​ឈ្នះ​ការប្រកួត​នៅ​អ៊ីតាលី​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ ក្រោម​ការ​ប្រណាំង​ប្រជែង​ខ្លាំង​រហូត​ខ្សែព្រ័ត្រ​ចុងក្រោយ​ពី​មិត្ត​រួម​ជាតិ Marc Marquez​។

​​កីឡាករ​ជិះ​អោយ​ក្រុម Yamaha, Jorge Lorenzo បាន​មក​ដល់ទី​ព្រ័ត្រ​មុននៅ​ពីមុខ Marquez តែ 0 វិនាទី 019 ប៉ុណ្ណោះ បន្ទាប់ពី​កីឡាករ​ទាំង​វ៉ា​គ្នា​ទៅវិញទៅមក​ក្នុង​ជុំ​ចុងក្រោយ​។ ​ចំណែក​កីឡាករ​កំពូល​របស់​អ៊ីតាលី Valentino Rossi មិត្ត​រួម​ក្រុម​របស់ Lorenzo នោះជា​អ្នក​ចេញដំណើរជួរមុខ​គេ តែ​ដើរ​ចេញពី​ការប្រកួត​នៅ​ជុំ​ទី 8 ប៉ុណ្ណោះ​ដោយមាន​បញ្ហា​គ្រឿង​ម៉ាស៊ីន​។ ​តែ​កីឡាករ​អ៊ីតាលី​មួយ​ទៀត Andrea Iannone របស់​ក្រុម Ducati បញ្ចប់​តំណែង​ចុងក្រោយ​លើ​វេទិកា​កិត្តិយស និង​បាន​បង្កើត​កំណត់​ថ្មី​របស់ MotoGP ដោយ​ប្រើ​ល្បឿន​បាន​លឿន​បំផុត 354.9Km/h​។

​​ជ័យជំនះ​របស់ Jorge Lorenzo នៅ​អ៊ីតាលី​នេះ ធ្វើអោយ​គេ​បន្ត​នាំមុខ​ក្នុង​តារាង​ជើងឯក​ពិភពលោក​មាន 115 ពិន្ទុ លេខ​ពីរ Marce Marquez 105ពិន្ទុ និង លេខ​បី Valentino Rossi 78ពិន្ទុ​។ ​ទីលាន​បន្ទាប់​នឹង​ធ្វើ​នៅ Catalunya អតិ​ត​ទឹកដី​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រងរ​បស់​អេ​ស្ប៉ា​ញ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ