មនុស្ស​ ១៧​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​អគ្គីភ័យ​​ឆាប​ឆេះ​​អន្តេវាសិកដ្ឋាន​មួយ​កន្លែង​ក្នុង​ខេត្ត​ឈៀងរ៉ៃ

356

ថៃ៖ មន្ត្រី​នគរបាល​​ឲ្យ​ដឹង​​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អគ្គីភ័យ​បាន​ឆាប​ឆេះ​​រាល​ដាល​នៅ​អន្តេវាសិកដ្ឋាន​ នៃ​សាលារៀន​មួយ​កន្លែង​របស់​ក្មេង​ស្រី​ ដែល​ចេញ​មក​ពី​ក្រុម​គ្រួសារ​​ក្រីក្រ​នៅ​ប្រទេស​ថៃ ​បាន​សម្លាប់​​មនុស្ស​ ១៧​នាក់​ និង​៥​នាក់​ទៀត​រង​របួស​​។
M25
សេចក្តី​រាយការណ៍​​បន្ត​ថា ​អគ្គីភ័យ​​នេះ​បាន​ឆេះ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ក្នុង​ពេក​ដែល​​ក្រុម​កុមារី​​មាន​​អាយុ​ចាប់​ពី ៥​ឆ្នាំ​​ដល់​ ១២​ឆ្នាំ​​កំពុង​ដេក​ក្នុង​សាលា​សាសនា​គ្រិស្ត​​មួយ​នេះ ​នៅ​ភាគ​ខាង​ជើង​ខេត្ត​ឈៀង​​រ៉ៃដែល​នោះ​គឺ​ជា​សាលា​សម្រាប់​​តែ​ក្មេង​ស្រី ​ចេញ​មក​ពី​ក្រុម​ភូមិ​កុលសម្ព័ន្ធ​រស់​នៅ​តាម​​ជើង​ភ្នំ​នៃ​តំបន់​មួយ​នេះ។ លោក ប្រា​យ៉ាត​ ស៊ីងស៊ីន ​វរសេនីយ៍ឯក​ និង​ជា​​អធិការ​នគរបាល​​នៅ​តំបន់​មួយ​នេះ​​ឲ្យ​ដឹង​ថា ​ក្រុម​កុមារី​ដែល​នៅ​មាន​ជីវិត​ គឺ​ពួក​គេ​​បាន​ភ្ញាក់​ពី​ដំណេក​​ទាន់​ពេល​វេលា​​ដែល​អគ្គីភ័យ​កើត​ឡើង​ និង​រត់​​គេច​ចេញ​​ពី​កន្លែង​ភ្លាមៗ​ ចំណែក​​កុមារី​ ២​នាក់​ក៏​រង​របួស​ធ្ងន់ធ្ងរ​​ដែរ។ តែ​ការ​ឆេះ​កើត​ឡើង​បណ្ដាល​ពី​អ្វី​នោះ​ គេ​នៅ​មិន​ទាន់​បាន​​ដឹង​នៅ​​ឡើយ​ទេ៕​​​

អត្ថបទ៖ រិទ្ធី