ករណី​ជម្ងឺ​គ្រុនឈាម​ថ្មី ​២១៣ករណី​ត្រូវ​គេ​រាយការណ៍​ថា បាន​ផ្ទុះឡើង​ក្នុង​ប្រទេសសិង្ហបុរី​កាលពី​សប្ដាហ៍​មុន​

301

សិង្ហបុរី៖ យោង​តាម​ទិន្នន័យ​ចុងក្រោយ​បំផុត ចេញផ្សាយលើគេហទំព័រជម្ងឺ​គ្រុន​ឈាម​ របស់ទីភ្នាក់ងារបរិស្ថាន​ជាតិ​(NEA) ឲ្យ​ដឹង​ថា ករណី​ថ្មី​នៃជម្ងឺ​គ្រុនឈាម​សរុប​ចំនួន 213ករណី ត្រូវ​បាន​គេ​រាយការណ៍​នៅក្នុងប្រទេសសិង្ហ​បូរី កាលពី​ថ្ងៃទី​២១​ឧសភាសប្ដាហ៍មុន​។
Th22
​ចំនែកករណីចំនួន​ ៣៦​ផ្សេងទៀតត្រូវ​បាន​គេ​រាយការណ៍នៅ​ចន្លោះថ្ងៃទី២២ ខែឧសភា និងនៅម៉ោង 3.30នាទី​ល្ងាច ថ្ងៃទី២៣ ឧសភា។​ ករណីជម្ងឺ​គ្រុន​ឈាម​សរុបចំនួន ៧​៩៦៨ករណី ត្រូវ​បាន​គេ​រាយការណ៍ក្នុងប្រទេស​សិង្ហ​បូរី ចាប់​តាំងពីដើមឆ្នាំនេះ។ ​មនុស្ស ៤នាក់បាន​បាត់​បង់ជីវិតដោយសារជម្ងឺ​នេះ ដូចជាបុរសវ័យ ៤៧ឆ្នាំ​ម្នាក់​រស់​នៅក្នុងស្រុក Marsiling Rise បុរសវ័យ ៦៧ឆ្នាំ​រស់នៅក្នុង​ទីក្រុង Toa Payoh ស្ត្រីវ័យ ​៦៣ឆ្នាំរស់នៅក្នុង​ទីក្រុង Bedok និងស្ត្រី​វ័យ ៧៣ឆ្នាំម្នាក់ទៀត​ដែលរស់នៅក្នុងទីក្រុង Hougang។ ក្រសួងសុខាភិបាល និង​ទីភ្នាក់ងារ​បរិស្ថាន​ជាតិ​បាន​ព្រមាន​ថា ចំនួនករណីជម្ងឺ​គ្រុន​ឈាមក្នុងប្រទេស​សិង្ហ​បូរី ប្រហែលកើនឡើងដល់ ៣ម៉ឺន​ករណី​នៅ​ឆ្នាំនេះ ដែលអត្រា​នេះខ្ពស់​ជាង​កាលពី​ឆ្នាំ2013 មាន​ត្រឹមតែ ២​ម៉ឺ​២​ពាន់ ១៧០​ករណីប៉ុណ្ណោះ។

​ប្រទេសនេះក៏បានរាយការណ៍​ផង​ដែរ​ពី​ករណី ជម្ងឺហ្ស៊ី​កា​ជា​លើកដំបូង​របស់​ខ្លួនកាលពីដើម​ឆ្នាំនេះ​។ អ្នក​ជម្ងឺជា​បុរស​វ័យ ៤៨ រស់នៅក្នុង​តំបន់ Bukit Timah របស់​ស្រុក Watten Estate បាន​ធ្វើ​ដំណើរទៅកាន់ទីក្រុង Sao Paulo ប្រទេសប្រេ​ស៊ី​ល និង​បានវិវឌ្ឍន៍​ជាជម្ងឺ​គ្រុនក្ដៅ​៣​ថ្ងៃ​ បន្ទាប់ពីប្រ​ឡប់មកវិញ៕
​អត្ថបទ៖ សុខ​មាន