ឯក​ឧត្តម​ ហ៊ុន​ ម៉ាណែត ​ជួប​​អតីត​យុទ្ធ​ជន​១៥០​នាក់​ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ

299

បន្ទាយ​មាន​ជ័យ​៖ ឯក​ឧត្តម ហ៊ុន​ ម៉ាណែត ​តំណាង​សម្តេ​ចតេជោ​ ហ៊ុន​ សែន នៅថ្ងៃ​ទី​២៤​ ខែ​ឧសភា​ ឆ្នាំ២០១៦​នេះ ​បានជួប​សំណេះ​សំណាល​ និង​សួរ​សុខ​ទុក្ខ​អតីតយុទ្ធ​ជន​ចំនួន​១៥​០នាក់​ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​។


ឯក​ឧត្តម ​ហ៊ុន ​ម៉ាណែត​បាន​ថ្លែង​ថា អតីត​យុវជ​នកម្ពុជា​ទូទាំង​ប្រទេស​ បាន​បង្កើត​ឡើង​នៅថ្ងៃ​ទី២១​ ខែ​មិថុនា​ ឆ្នាំ២០០៧ ​ដោ​យសម្តេច​តេជោ ​ហ៊ុន​ សែន​ ដោយ​មាន​សមាជិក​ចំនួន​៥.៣៣៦នាក់ ​ក្នុង​នោះគ្រួសារជន​ពលី​ចំនួន​៩៨​៦នា​ក់គ្រួសារ​មរណៈ​ចំនួន​១៦៦​នាក់​ និវត្ត​ជន​យោធិន ​ចំនួ​ន១.៦២៨នាក់និ វត្ត​ជន​អាវុ​ធហត្ថ​ ២១​នាក់ ​និវ​ត្តជននគរ​បាល​ចំនួន​ ៣៣២នា​ក់ ជន​បាត់​បង់​ចំនួន​ ៤៧​នាក់ជន​ពិការចំ​នួន​ ២.១៣​៨នាក់​។
ឯក​ឧត្តម​ ហ៊ុន ​ម៉ាណែត​ បានកោតស​រសើរ​ដល់អ​តីតយុទ្ធ​ជន​ទាំង​អស់​នោះ ​ដែល​កន្លង​មក​ខិត​ខំបូជា​សាច់​ស្រស់​ឈាម​ស្រស់​ ក្នុង​ការ​ច្បាំង​តតាំង ​និង​ខ្មាំង​សត្រូវឈ្លាន​ពាន​ទឹកដី​ រហូត​ដល់​ធ្វើឲ្យប្រ​ទេសកម្ពុជា ​មាន​ស្ថេរ​ភាព​ពេញលេញ ​និងមាន​សុខ​សន្តិភាព ​សន្តិសុ​ខ​ល្អ ​និង​មាន​ការ​អភិវ​ឌ្ឍន៍​លើគ្រ​ប់វិស័យ។
ឯក​ឧត្តម​ ហ៊ុន ​ម៉ាណែត ​បាន​នាំ​អំណោយជំ​នួយ​សម្តេច​តេជោ ​ហ៊ុន​ សែន​ ឧបត្ថម្ភ​ដល់​អតីតយុទ្ធ​ជន​ទាំង​១៥០​នាក់​នោះ ​ម្នាក់ៗ​ទទួលសម្ភារៈ​ប្រើប្រា​ស់ ​គ្រឿង​ហូប​ចុក​ និង​ថវិកា​១០​ម៉ឺន​រៀល៕

13256284_1736492306622738_6752495135058445358_n 13256229_1736492323289403_8770220703010822600_n