ករណី​លោក នី ចរិយា ៖ មន្ត្រី ​គជប​ រង់ចាំ​ការសម្រេច​របស់​តុលាការ​

355

​ភ្នំពេញ ៖ ​រហូតដល់​ទល់​ពេលនេះ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) និង ក្រុម​អ្នកច្បាប់ ​ពុំទាន់​បាន​ទៅ​សួរសុខទុក្ខ​លោក នី ចរិយា អគ្គលេខាធិការរង ​គ​ជប ​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ ​ឬ ពន្ធនាគារ​ប៉េ​ហ្ស៊ី ​នៅឡើយ​ទេ ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​ គជប ថ្លែងថា​ រហូតមកទល់​ពេលនេះ អត់​ទាន់​ទទួល​បាន​ លិខិត ចុះ ទៅ​ជួប សំណេះ​សំណា​ល និងសួរសុខ​ទុក្ខ លោក នី ច​រិយានៅឡើយ​ទេ ។​

​លោក ហង្ស ពុទ្ធា បញ្ជាក់ ថា គ .​ជ .​ប ត្រូ​វ ការ​ ពេល​វេលា ​ព្រោះ ខាង ​តុលាការ ​ បា ន ស្នើ​កុំ ទា ន់​ទៅ ព្រោះ​ខ្លាច រំ​ខាន ចំ​ពេ​ល​ តុលាការ ត្រូ វការ​សា ក សួរ ។ ដូច្នេះ  ខាង​គជប  រង់ ចាំ ខាង តុ លា​កា រ លោ ក ផ្ដល់ កា ល វិភា គ ម ក ។​

​លោក​ហង្ស ពុទ្ធា ធ្លាប់​ បាន​ថ្លែងប្រាប់ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ថា គ​.​ជ​.​ប​បាន​ទទួល​ភ្លើង​ខៀវ​ពី​តុលាការ​ហើយ​។ នៅ​ក្នុង​នោះ គ​.​ជ​.​ប​បាន​រៀបចំ​មនុស្ស​ចំនួន​៧​នាក់ រួមមាន​មន្ត្រី​គ​.​ជ​.​ប​ចំនួន​៣​នាក់ និង​ក្រុម​អ្នកច្បាប់​ចំនួន​៤​នាក់ ដើម្បី​ចុះ​សួរសុខទុក្ខ​លោក​នី ចរិយា អគ្គលេខាធិការរង​គ​.​ជ​.​ប​នៅក្នុង​ពន្ធនាគារ  ។

គួររំលឹកថា មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក​៤​រូប និង អគ្គលេខា​ធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​) មួយរូប​ ត្រូវបាន​លោក ជា សុខ​ចាន់​ដេ​ត ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ​សម្រេច​កាលពី​ល្ងាច​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ ឃុំខ្លួន​ដាក់​ពន្ធនាគារ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្តទៀត ។

មន្ត្រី​តុលាការ ថ្លែង ថា លោក នី សុខា  ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អាដហុក ​លោក យី សុខសាន្ត អនុប្រធាន​សមាគម​អាដហុក ​លោក ណៃ រ៉ង់​ដា អនុប្រធាន​សមាគម​អាដហុក​ និង​ លោក​ស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់​សមាគម​អាដហុក​ ត្រូវបាន​លោក​ព្រះរាជ​អាជ្ញារង គុជ គឹម​ឡុង ចោទ​ពីបទ សូកប៉ាន់​សាក្សី ​តាម​មាត្រា​៥៤៨​នៃ​ក្រមព្រហ្មទណ្ឌ ។​ ដោយឡែក​លោក នី ចរិយា អគ្គលេខា​ធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី ​តាម​មាត្រា​២៩ និង មាត្រា ៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ ។

ជាមួយគ្នានេះ លោក សឺ​ន សាលី ជាម​ន្ត្រី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ក៏ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី ​ផង ដែរ ។​បទល្មើស​សូកប៉ាន់​សាក្សី កំណត់​ការផ្តន្ទាទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ ។​

ពួកគេ​ទាំងអស់គ្នា ​ត្រូវបាន​តុលាការ​ឃុំខ្លួន ព្រោះ​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្តល់​សំណូក​ដល់​អ្នកនាង ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ​ដើម្បី​កុំ​ឲ្យ​និយាយ​ការពិត​ប្រាប់​សមត្ថកិច្ច ចំពោះ​រឿងអាស្រូវ​ផ្លូវភេទ​របស់​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ៕