បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​បំបែក​កំណត់ត្រា​ប្លែកៗ​ជាច្រើន​នៅ​លើ​ពិភពលោក​

3895

ឥណ្ឌា៖ បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ បាន​បំបែក​កំណត់ត្រា​ប្លែកៗ​ជាច្រើន​នៅលើ​ពិភពលោក​ជាមួយនឹង​រូប​សាក់​ទង់ជាតិ​ចំនួន​៣៦៦ និង​ការ​ដាក់​ទៀន​កំពុង​ឆេះ​ចំនួន​៥៧​ដើម​ទៅ​ក្នុង​មាត់​ជាដើម​។​

ជួប​ជាមួយ​ម្ចាស់​កំណត់ត្រា​ពិភពលោក​ប្លែកៗ​លើក​នេះ លោ​ករី​ស៊ី វ័យ​៧៣​ឆ្នាំ បាន​និយាយថា លោក​ត្រូវការ​ចន្លោះ​ក្នុង​មាត់ធំ ដើម្បី​អាចដាក់​ទៀន​ទាំងនេះ​បាន ហើយ​លោក​ចូលចិត្ត​ណាស់​ការ​បំបែក​កំណត់ត្រា​ប្លែកៗ​លើ​ពិភពលោក​។​

សូមបញ្ជាក់ថា ផ្ទះ​របស់លោក​រី​ស៊ី ស្ថិតនៅក្នុង​ទីក្រុង​ដែ​ល្លី ជា​កន្លែង​ដែល​លោក​បាន​បំបែក​កំណត់ត្រា​ប្លែកៗ​លើ​ពិភពលោក​ចំនួន​២០ ដែល​ក្នុងនោះ​រួមមាន​ទាំង​ការ​បំបែក​កំណត់ត្រា​ជិះ​ង​រយៈពេល​១០០១​ម៉ោង​ផងដែរ​៕