ខេត្តកណ្តាល​ចាប់ផ្តើម​ដំណើរការ​បច្ចុប្បន្ន​កម្ម​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ជុំ​ទី​១០​ឆ្នាំ​២០១៦

213

កណ្ដាល៖ ខេត្តកណ្តាល​បាន​នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២១០៦​ប្រកាស​ចាប់ផ្តើម​ដំណើរការ​បច្ចុប្បន្ន​កម្ម​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ឆ្នាំ​២០១៦ ក្នុងចំណោម​ខេត្ត​ទាំង​៨​ដែល​ក្រសួងផែនការ​នឹង​ដំណើរការ​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​រួមមាន​ខេត្តកណ្តាល តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង​ប៉ៃលិន ព្រះវិហារ និង​រតនគីរី​។​

ឯកឧត្តម ជាវ តា​យ អភិបាលរង​ខេត្តកណ្តាល​មានប្រសាសន៍​ក្នុង​សិក្ខា​សិលា​ផ្សព្វផ្សាយ ​ស្តីពី​ដំណើរការ​បច្ចុប្បន្ន​កម្ម​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ថា កាលពី​ឆ្នាំ​២០១៣​ខេត្ត បាន​ដំណើរ​ការ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​គ្រួសារ​ក្រីក្រ គ្រប​ដណ្ដប់​ក្រុង ស្រុក​ទាំង​១១ ឃុំ​សង្កាត់​១២៧ និង​ភូមិ​៩៩៩ ក្នុងចំណោម​ភូមិ​សរុប​១០២០​ភូមិ​។​

ឯកឧត្តម​បន្តថា លទ្ធផល​ក្នុង​របាយការណ៍ ដែល​ចេញ​ដោយ​ក្រសួងផែនការ បាន​បង្ហាញថា​ចំនួន​គ្រួសារ​ ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​សរុប​២៣៩,២៧១​គ្រួសារ មាន​អត្រា​គ្រួសារ​ក្រីក្រ​១៧,% ស្មើនឹង​៤២,៤១២​គ្រួសារ ក្នុង​នោះ ​អត្រា​គ្រួសារ​ក្រីក្រ​កំរិត​១​មាន​៥,% ស្មើនឹង​១៣,៦២៩​គ្រួសារ និង​គ្រួសារ​ក្រីក្រ​កំរិត​២​មាន​១២% ស្មើនឹង​២៨,៧៨៣​គ្រួសារ​។​

ឯកឧត្តម បន្ថែម​ថា តាម​ទិន្នន័យ​ឆ្នាំ​២០១៣​បង្ហាញថា​គ្រួសារ​ក្រីក្រ​ក្នុង​ខេត្តកណ្តាល​មានការ​ថយ​ចុះ​៤,% បើ​ធៀប​ឆ្នាំ​២០១៣​ដែល​មាន​អត្រា​គ្រួសារ​ក្រីក្រ​២២,%​។​

ឯកឧត្តម ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការ​ក្រសួងផែនការ បាន​បញ្ជាក់​ថា ​ការកាត់បន្ថយ​ភាព​ក្រីក្រ​មិន​មែនជា​ការងារ​ដែល​យើង​អាច​សំរេច បាន​ក្នុង​រយៈពេល​១​ឆ្នាំ ឬ​២​ឆ្នាំ​នោះ​ទេ​៕