អ្នក​ប្រកួត​ប្រមាណ​ជា ៤៥០​នាក់​ចូលរួម​រត់​ឆ្លងកាត់​ឧបសគ្គ ​និង​ហែល​ឆ្លង​ទឹក​សមុទ្រ​នៅ​កោះ​ស៊ុយអែត​

303

​ហែលទឹក​៖ ​មាន​អ្នកចូលរួម​ក្នុង​ការ​ប្រកួត​ចំនួន ២៤០​គូរ​ នៃ​ព្រឹត្តិការណ៍​រត់​នឹង​ហែល​ទឹក​ឆ្លងកាត់​ឧបសគ្គ​ នៅ​លើ​កោះក្នុង​ប្រទេស​ស៊ុយអែត​ កាល​ចុង​សប្ដាហ៍ដែល​នេះ​ជា​កម្មវិធី​ជំ​រុះ​មួយ ​ដើម្បី​ឈាន​ចូល​ការប្រកួត Swimrun​ជើងឯក​ពិភពលោក។ ចំពោះ​លក្ខខ័ណ្ឌ​ក្នុង​ការ​ប្រកួត​នោះ​ គឺ​អ្នកចូលរួម​រួម​ត្រូវ​ចាប់​ដៃគូ​គ្នាដោយ​បាន​បែងចែក​ជា​វិញ្ញាសា​ផ្នែក​បុរស នារី និង​ការ​បញ្ចូល​គ្នា​បុរស​នារី​ផង​ដែរ។
T20
​​ការប្រកួត​ធ្វើ​រៀបចំ​ធ្វើឡើង​នៅ​លើ​កោះ​ដ៏​ស្រស់​ស្អាត Uto ​ភាគ​ខាង​ត្បូង​ប្រទេស​ក្នុង​ខេត្ត Stockholm ដែល​ជាប់​គៀក​នឹង​កោះ​ចំនួន ២ទៀត​គឺ​កោះ Rano​នឹង Alo​។ ​ចំពោះ​លទ្ធផល​នៃ​ការប្រកួត​វិញ​វិញ្ញាសា​ដំបូង​ផ្នែក​បុរស​លេខ១ បាន​ទៅ​កីឡាករ Jonas និង Lars Ekman មកពី​ក្រុម Broderna Baver​ របស់​ម្ចាស់​ស្រុក​ដោយ​បាន​ប្រើ​ពេល ៣​ម៉ោង ៥៦​នាទី​នឹង ៤៩​វិនាទី លេខ២ ក្នុង​ការ​ប្រកួត​គឺ Fredrik Axegard​ នឹង Alex Flores មកពី​ក្រុម Runfast​ ប្រើ​ពេល ៤​ម៉ោង ០១​នាទី​នឹង ៤៧វិនាទី ខណៈ​ដែល​ចំណាត់ថ្នាក់​លេខ៣ បាន​ទៅ Henrik Wahlberg នឹង​ដៃគូ Klas Wirehn​ ប្រើ​ពេល ៤ម៉ោង ០៣នាទី​នឹង ៥២វិនាទី។

T19
​​ដោយឡែក​ឯ​ការប្រកួត​រួមបញ្ចូល​គ្នា​បុរស​នឹង​នារី​វិញ​នោះ ជ័យលាភី​ចំណាត់ថ្នាក់​លេខ១ បាន​ទៅ Kristin Larsson និង Daniel Hanson របស់​ក្រុម Addnature​ ប្រើ​ពេល ៤ម៉ោង ០៣នាទី ២៤​វិនាទី លេខ ២ Marika Wagner នឹង Staffan Bjorklund​ និង​លេខ ៣ Fanny Danckwardt​ នឹង Joakim Axelsson​។​​ រីឯ​ការប្រកួត​វិញ្ញាសា​ចុងក្រោយ​ផ្នែក​នារី​វិញ​នោះ​ជ័យលាភី​លេខ១ ទទួល​បាន​ដោយ​កីឡាការិនី Annika Ericsson ជាមួយ​កីឡាការិនី Elisabet Parsdotter​ដែល​នេះ​ជា​ការ​បញ្ចប់​ជោគជ័យ​លើក​ទី២៣ សម្រាប់​អ្នក​ទាំងពីរ។​ ​គួរ​បញ្ជាក់​ថា​ក្រុម​ទាំង ៨ ដែល​ចាប់​ក្នុង​ការ​ប្រកួត​នេះ​ នឹង​មាន​សិទ្ធ​ទៅ​ចូលរួម​ការប្រកួត​ជើងឯក​ពិភពលោក​ដោយ​ស្វ័យ​ប្រវត្តិ​ ដែល​នឹង​រៀបចំ​នៅ​អំឡុង​ខែកញ្ញា ខណៈ​នៅសល់​ចំនួន ៤ ទីតាំង​ទៀត​ដែល​ត្រូវ​ជំ​រុះ​នា​រដូវ​កាល​នេះ ហើយ​ការប្រកួត​បន្ទាប់​នឹង​ធ្វើ​ឡើង​នៅ​កោះ​ Scilly ​នៅ​ចក្រភព​អង់គ្លេស​ថ្ងៃទី​១៨ ខែមិថុនា៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ