អគ្គិសនី​ដាច់​ ដុត​ទៀន​បំភ្លឺ ​ដេកលក់​មិនបាន​ពន្លត់ ​​ឆេះ​រាល​ដាល​អស់ ​ផ្ទះ​២​ខ្នង

426

​ត្បូងឃ្មុំ​ ៖ ​អគ្គីភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​២​ខ្នង និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង​ កាលពី​វេលា​​ម៉ោង​២២ និង​៤៥​នាទី​យប់ ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​តា​ប៉ាវ​បំពេញ​ទេស ឃុំរ​ការ​ព​ប្រាំ ​ស្រុក​-ខេត្ត​ត្បូងឃ្មុំ ​តែ​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ។

​លោក វរៈសេនីយ៍ទោ ឡុង សារិន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ បាន​ឲ្យ​ដឹងថា ​ផ្ទះ​ទី​១.ម្ចាស់​មាន​​ឈ្មោះ ណុះ ម៉ាន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ផ្ទះ​ទំហំ ៧​គុណ​១២​ម៉ែត្រ​ ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង ខូចខាត​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង ​។ និង​ផ្ទះ​ទី​២-​ឈ្មោះ ហ៊ីម ម៉ាត់​លី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ផ្ទះ​ទំហំ​៦​គុណ​១២​ម៉ែត្រ​ ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​ ខូចខាត​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង​ដូចគ្នា ។

សមត្ថកិច្ច​ បានបន្ដថា​ មូលហេតុ ​បណ្តាលមកពី​ផ្ទះ​ឈ្មោះ ណុះ ម៉ាន ដុត​ទៀន ពេល​ភ្លើង​អគ្គិសនី​ដាច់​ ហើយ​ដេក​ខក​មិនបាន​ពន្លត់ ​ក៏​ឆេះ​រាលដាល​តែម្តងទៅ ៕

btvnews(31-05-2016(5))