តុលាការ​ចោទ​ប្រកាន់​លោក​មេធាវី​ ពេជ​ រតនា​ ពី​បទ​ប៉ុនប៉ង​សូកប៉ាន់​ចំពោះ​ចៅក្រម​ ,​ប្រឈម​ទោស​ពី​៥ឆ្នាំ​ទៅ​១០ឆ្នាំ​​

260

ភ្នំពេញ​ ៖ ​មន្ត្រី​តុលាការ​ ថ្លែង​ថា​ លោក​ ងិន​ ពេជ្រ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ល្ងាច​ថ្ងៃ​ទី​២​ ខែ​មិថុនា​ នេះ​ សម្រេច​ចោទ​ប្រកាន់​លោក​មេធាវី​ ពេជ​ រតនា​ ពី​បទ​ប៉ុនប៉ង​សូកប៉ាន់​ចំពោះ​ចៅក្រម​ តាម​មាត្រា​៥១៨នៃ​ក្រម​ព្រហ្មទណ្ឌ​ ។  បទ​ល្មើស​នេះ​ កំណត់​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥ឆ្នាំ​ទៅ​១០ឆ្នាំ​ ។ ​

បច្ចុប្បន្ន​សំណុំរឿង​និង​ជនត្រូវចោទ​ ត្រូវ​បាន​បញ្ជូន​ទៅ​លោក​ លី​ លិបម៉េង​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​ ។  ​ដំណាក់កាល​នេះ​ ចៅក្រម​ស៊ើប​សួរ​ នឹង​សម្រេច​ឃុំ​ខ្លួន​ ឬ​ មិន​ឃុំ​ខ្លួន​លោក​មេធាវី​ ពេជ​ រតនា​ ៕