គ​.​ជ​.​ប ពិនិត្យ និង​សម្រេច​សេចក្ដី​ព្រាង​ក្រមសីលធម៌​ទាំង​៥​របស់​ភាគី​ពាក់ព័ន្ធ​សម្រាប់​ដំណើរ​បោះឆ្នោត​

338

ភ្នំពេញ ៖ ឯកឧត្ដម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(..)នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ននេះបានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើសេចក្ដីព្រាង ក្រមសីលធម៌ទាំង៥ របស់ភាគីពាក់ព័ន្ធសម្រាប់ដំណើរបោះឆ្នោតនាពេលខាងមុខ។

..ប បានឲ្យដឹងថា សេចក្ដីព្រាងក្រមសីលធម៌ ទាំង៥ នោះ រួមមាន៖ ទី១.មន្ត្រី បោះឆ្នោត ,ទី២.គណបក្សនយោបាយ បេក្ខជន និងទីភ្នាក់ងារគណបក្ស នយោបាយ ,ទី៣.អ្នកសង្កេតការណ៍បោះឆ្នោត , ទី៤.កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងភ្នាក់ងារ សន្តិសុខបោះឆ្នោតនិងទី៥.ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងដំណើរការបោះឆ្នោត។

ក្នុងកិច្ចប្រជុំនេះ ក៏បានពិនិត្យ សម្រេចលើសេចក្ដីព្រាងគំរូទម្រង់សម្ភារ សម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០១៦ និង សម្រេចលើខ្លឹមសារបដាចំនួន០២ប្រភេទ គឺទី១. អញ្ជើញប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត និង២.ការិយាល័យចុះឈ្មោះបោះឆ្នោត៕