គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី០​៨ ​ខែមិថុនា​កើតឡើង​៥​លើក​ស្លាប់​២​នាក់ ​និង​រង​របួស​ធ្ងន់​ស្រាល ០​៧​នាក់​

223

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក (យប់ ១លើក) បណ្តាលអោយមនុស្សស្លាប់ ២នាក់ ( ស្រី ១នាក់ ) រងរបួសធ្ងន់ ៥នាក់ ( ស្រី ២នាក់ ) និងរបួសស្រាល ២នាក់ ( ស្រី ១នាក់ )

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៩គ្រឿង រួមមាន ម៉ូតូចំនួន ៥គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង និងរថយន្តធុនធំ ចំនួន ២គ្រឿង។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន មិនប្រកាន់ស្តាំ ២លើក ,មិនគោរពសិទ្ធិ ១លើក ( ស្លាប់ ១នាក់ ) ,កត្តាយានយន្ត ១លើក ( ស្លាប់ ១នាក់ ) និងប្រជែងគ្រោះថ្នាក់ ១លើក។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់ ( យប់ ៣នាក់ )

គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ២លើក ផ្លូវខេត្តក្រុង ចំនួន ២លើក និងផ្លូវលំ ចំនួន ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ២លើក រថយន្តធុនតូច ២លើក និងរថយន្តធំ ១លើក។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ធំ ១លើក ស្លាប់ ១នាក់ ( ស្រី ) របួស ២នាក់ ( ស្រី ១នាក់ ) និង ខេត្តត្បូងឃ្មុំ ១លើក ស្លាប់ ១នាក់ របួស ១នាក់ ។

ប្រភពព័ត៌មានពីនាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២៦៦៤គ្រឿង ក្នុងនោះ បានធ្វើការអប់រំចំនួន ១២៣៧គ្រឿង និងពិន័យសរុប ១៤២៧គ្រឿង៕