ពិធី​អុច​ទៀន​បំភ្លឺ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខាង​ក្រៅ​សេត​វិមាន​ ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ពី​ការ​បាញ់​ប្រហារ​ក្នុង​ទីក្រុង Orlando​

251

អាមេរិក៖ ពិធីអុចទៀនបំភ្លឺមួយត្រូវបានប្រារព្ធធ្វើឡើង ដោយសមាជិកនៃសហគមន៍មនុស្សស្រឡាញ់ភេទដូចគ្នានៅខាងក្រៅសេតវិមាន ដើម្បីរំឭកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារក្នុងក្លឹបកម្សាន្តរាត្រីមួយ កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យម្សិលមិញក្នុងទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក។

មនុស្សយ៉ាងហោចណាស់ ៥០នាក់ត្រូវបានបាត់បង់ជីវិត និង ៥៣នាក់រងរបួសនៅពេលជនបាញ់ប្រហារតែម្នាក់ឯង បើកការបាញ់បោះដោយសេរីនូវអ្វីដែលជាការបាញ់ប្រហារ យ៉ាងអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។ បុរសម្នាក់ប្រដាប់ដោយអាវុធមួយដើម និងសន្យាស្មោះស្ម័គ្រជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានសម្លាប់មនុស្ស ៥០នាក់ អំឡុងប្រារព្ធពិធីអបអរមនុស្សស្រឡាញ់ភេទដូចគ្នា នៅក្លឹបកម្សាន្តរាត្រី Pulse nightclub ក្នុងទីក្រុង Orlando រដ្ឋ Florida ដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានប្រកាសថា សោកនាដកម្មនេះជា ទង្វើភេរវកម្ម និងការស្អប់ខ្ពើម៕
អត្ថបទ៖ សុខមាន