ផ្ដន្ទាទោស​សកម្មជន​ បក្ស​ប្រឆាំង​៣​នាក់​ ដាក់​ពន្ធនាគារ​ម្នាក់​៧​ឆ្នាំ​ ករណី​ចូលរួម​ធ្វើ​កុបកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ

512

ភ្នំពេញ ៖ សកម្មជនគណបក្សសង្គ្រោះជាតិ៣នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ត្រូវបានលោក ម៉ុង មុនីសោភា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ៧ឆ្នាំ ពាក់ព័ន្ធករណីចូលរួមកុបកម្មបង្កអំពើហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីពាក់កណ្ដាលឆ្នាំ២០១៤ កន្លងទៅ ។

លោកចៅក្រម ម៉ុង មុនីសោភា បានឲ្យដឹងថា ជនជាប់ចោទទាំង៣នាក់ឈ្មោះ រឿង ចិត្រា  អាយុ ៣៣ឆ្នាំឈ្មោះ យន់ គឹនហួរ  អាយុ ២៨ឆ្នាំ  និងឈ្មោះ យា ថុង  អាយុ៣៣ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទ ចូលរួមធ្វើកុបកម្មបទប្រឆាំង នឹងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោស និងបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចទីលានប្រជាធិបតេយ្យ សង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៤៥៦ មាត្រ៤៥៧ និងមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ។

ជាការកត់សម្គាល់ ក្នុងសវនាការជាបន្តបន្ទាប់ក្រុមជនជាប់ចោទ បានសារភាពថា ពិតជាបានចូលរួមកុបកម្មប្រាកដមែន តែពុំបានប្រព្រឹត្តអំពើលើសមត្ថកិច្ចនោះទេ ដោយស្នើឲ្យតុលាការរកយុត្តិធម៌ ៕