ឪពុក​ខ្មាន់​កា​ភ្លើង​ដែល​សម្លាប់​មនុស្ស​៥០​នាក់ នៅ​ទីក្រុង​អ័​រ​ឡាន​ដូ អះអាងថា លោក​មិនបាន​ដឹងថា​ចិត្ត​កូនប្រុស​លោក​ខ្មៅ​ជូជាតិ​ដល់​ថ្នាក់​ហ្នឹង​

349

 

អ័រឡានដូ៖ ខណៈដែលក្រុមភ្នាក់ងារស៊ើបការណ៍សម្ងាត់ FBI បានធ្វើដំណើរមកដល់ផ្ទះរបស់ខ្មាន់កាំភ្លើងអូម៉ា ម៉ាទីន គឺជាបុរសម្នាក់ ដែលបានសម្លាប់មនុស្ស៥០នាក់ និង៥៣នាក់ផ្សេងទៀត រងរបួស នៅក្នុងក្លិបភេទទី៣ ស្ថិតនៅក្នុងទីក្រុងអ័រឡានដូ រដ្ឋផ្ល័ររីដា ដែលជាការសម្លាប់រង្គាលស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក មុនពេលត្រូវបានក្រុមនគរបាលបាញ់សម្លាប់នោះ ឪពុករបស់ឧក្រិដ្ឋជន បានអះអាងថា លោកមិនបានដឹងនោះទេថា កូនប្រុសរបស់គាត់មានចិត្តខ្មៅជូជាតិបែបហ្នឹង។

លោកសេឌីក ម៉ាទីន ដែលជាឪពុកខ្មាន់កាំភ្លើង បាននិយាយថា លោកពិតជាមិនយល់ទាល់តែសោះថាតើហេតុអ្វីបានជាកូនប្រុសរបស់គាត់ បើកការបាញ់ប្រហារឥតញញើតដៃមកលើក្លិបផាល់ បែបនេះ។ លោកម៉ាទីន បានបញ្ជាក់ថា លោកធ្លាប់ឮកូនប្រុសនិយាយថា គាត់ខឹងសម្បារខ្លាំងណាស់ នៅពេលឃើញបុរស២នាក់ ឈរថើបគ្នានៅក្នុងទីក្រុងម៉ៃអាមី ។លោកបានអះអាងដែរថា កូនប្រុសរបស់គាត់ជាមនុស្សល្អ ត្រឹមត្រូវទេ ហើយថែមទាំងមានប្រពន្ធកូនទៀតផង។

ដោយឡែក នាងស៊ីតូរ៉ា យូស៊ូហ្វ៊ី ដែលជាប្រពន្ធដើមខ្មាន់កាំភ្លើង និងធ្លាប់រួមរស់ជាមួយគ្នាបាន៤ខែអំឡុងឆ្នាំ២០០៩ មុនពេលគ្រួសារសង្គ្រោះរូបនាង បាននិយាយថា លោកអូម៉ា ម៉ាទីន គឺជាមនុស្សរោគចិត្ត ហើយតែងតែធ្វើបាបលើរាងកាយនាងឥតជាញឹកញាប់។ នាងបានបញ្ជាក់ថា រាល់ពេលដែលគាត់ខឹង គាត់តែងតែជះកំហឹងដាក់មនុស្សជុំវិញខ្លួនគ្រប់ពេលវេលា។

ខណៈនោះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា បានចាត់ទុកការសម្លាប់រង្គាលនេះ គឺជាអំពើភេរវកម្ម និងជាសកម្មភាពដ៏គួរឲ្យស្អប់ខ្ពើមបំផុត៕