ប្រតិភូ​ក្រុមប្រឹក្សាភិបាល​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប​សរសើរ​សម្ដេច​តេ​ជោ​ជា​មេដឹកនាំ​គំរូ​លើ​វិស័យ​ទេសចរណ៍​

202

ភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជាត្រូវបាន ឯកឧត្ដមបណ្ឌិតសាស្ត្រាចារ្យAnton Carageaប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មនៃសហភាពអឺរ៉ុបកោតសសើរថា ជាមេដឹកនាំគូលើវិស័យទេសនៅកម្ពុជា និងពិភពលោកទាំងមូល។

ការថ្លែងការលើកសរសើរបែបនេះបានធ្វើឡើងនៅក្នុងជំនួបជម្រាបលា របស់ឯកឧត្ដមបណ្ឌិតសាស្ត្រាចារ្យAnton Carageaនិងគណៈប្រតិភូក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបជាមួយ ឯកឧត្ដម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្ងៃម្សិលមិញនេះ។

ឯកឧត្ដមបណ្ឌិតសាស្ត្រាចារ្យAnton Carageaបញ្ជាក់ទៀតថា ឯកឧត្ដមមានគម្រោង នឹងអញ្ជើញសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជាទៅធ្វើបឋកថា ចូលរូលរួមនៅក្នុង សន្និសីទពិភពលោកដែលស្ដីពីទេសចរណ៍នៅប្រទេសអឺរ៉ុប និងនៅប្រទេសមួយចំនួនទៀត។ ឯកឧត្ដម បន្ថែមទៀតថា ឯកឧត្ដមរីករាយ និងគាំទ្រនូវអ្វីដែលជាគោលនយោបាយ ដែលសម្ដេចតេជោហ៊ុន សែនបានដឹកនាំ ពិសេសលើវិស័យទេសចរណ៍នេះ។

ជាមួយនិងការលើកសរសើរនេះដែរ ឯកឧត្ដមបណ្ឌិតសាស្ត្រាចារ្យAnton Carageaក៏បានសន្យានិងជួយផ្តល់នូវអ្នកជំនួញការមកជួយរៀបចំវិទ្យាស្ថានទេសចរណ៍នៅកម្ពុជា ខណៈដែលកម្ពុជានិងដំណើរការវិទ្យាស្ថានជាតិទេសចរណ៏នៅឆ្នាំខាងមុខនោះ។

ឯកឧត្ដមបណ្ឌិតសាស្ត្រាចារ្យAnton Carageaប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មនៃសហភាពអឺរ៉ុប មកធ្វើទស្សនៈកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីផ្ដល់ជ័យលាភីពានរង្វាន់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា “កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតលើ ពិភពលោក សម្រាប់ឆ្នាំ២០១៦ Cambodia – the World Best Tourist Destination for 2016 ព្រមទាំងប្រកាស កម្ពុជាជាគោលដៅវប្បធម៌ពេញនិយមសម្រាប់ឆ្នាំ២០១៦ The Favorite Cultural Destination for 2016”