មនុស្ស​ ៣៥​នាក់​បាត់បង់​ជីវិត និង ​២០​នាក់​ទៀត​រង​របួស​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ភាគ​កណ្ដាល​ប្រទេស​ចិន

242

ចិន៖ មនុស្ស ៣៥នាក់បាត់បង់ជីវិត និង ២០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីរថយន្តក្រុងដឹកភ្ញៀវទេសចរណ៍មួយគ្រឿង បានបុកនឹងរនាំងបាំងតាមចិញ្ចើមផ្លូវហាយវ៉េមួយ ក្នុងខេត្តហ៊ូណាភាគកណ្ដាលប្រទេសចិនកាលពីថ្ងៃអាទិត្យម្សិលមិញ។

សារព័ត៌មានចិន CCTV បានរាយការណ៍ថា មនុស្សសរុបចំនួន ៥៥នាក់នៅលើរថយន្តទេសចរណ៍នេះនៅពេលជួបគ្រោះថ្នាក់។ ការិយាល័យនគរបាលមើលការខុសត្រូវ សណ្ដាប់ធ្នាប់តាមផ្លូវហាយវ៉េខេត្តហ៊ូណាននិយាយនៅលើ microblog របស់ខ្លួនថា អ្នកបើកបររថយន្តឈ្មោះ លុយ ដាហុយ វ័យ ៤១ឆ្នាំបានកំពុងចាប់ខ្លួន ដើម្បីសាកសួរ។ ភាពនឿយហត់របស់អ្នកបើកបរ, កង្វះខាតការថែទាំរថយន្ត និងឧបសគ្គតាមផ្លូវជាធម្មតាត្រូវបានគេចាត់ទុកថា ជាហេតុចំបងនាំឲ្យជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ក្នុងប្រទេសចិន៕
អត្ថបទ៖ សុខមាន