ផលិតផល​ថែ​រក្សា​សម្រស់​មាន​តម្រូវការ​ខ្ពស់​

1345

ភ្នំពេញ ៖ តម្រូវការផលិតផលថែរក្សាសម្រស់មានតម្រូវការខ្ពស់នៅកម្ពុជា នៅពេលកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា កាន់តែមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

លោកអ៊ុច សម្បត្តិអគ្គនាយកក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដែលបាននាំចូលផលិតផលថែរក្សាសម្រស់ពីប្រទេសឥណ្ឌូណេស៊ី មកកាន់កម្ពុជាបានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិលមិញថា តម្រូវការផលិតផលថែរក្សាសម្រស់ ដែលក្រុមហ៊ុនលោកនាំចូលមកកាន់កម្ពុជាមានកំណើនល្អប្រសើរ ដោយសារតែការរីកចំរើនសេដ្ឋកិច្ច និងប្រាក់ចំណូលប្រជាពលរដ្ឋមានភាពប្រសើរឡើងពីមួ

យថ្ងៃទៅមួយថ្ងៃ។លោកបន្តថា ដោយសារក្រុមហ៊ុនរបស់លោកផ្ដោតលើគុណភាពលើផលិតផលរបស់ខ្លួន និងមិនផ្ដោតតែលើប្រាក់ចំណេញ ទើបធ្វើឲ្យក្រុមហ៊ុនគ្រួសារកក់ក្តៅ ពង្រីកបាននូវទីផ្សាររបស់ខ្លួនកាន់តែច្រើនក្នុងរយៈពេលដ៏ខ្លី។

លោកបន្តថា រហូតមកទល់ពេលនេះ លោកបានពង្រីកហាងលក់ផលិតផលរបស់លោកបានចំនួន៧សាខា ដោយសារមានការគាំទ្រពីអតិថិជនច្រើន ពិសេសយើងមានសេវាផ្ដល់ប្រឹក្សា និងម៉ាស្សាមុខដល់អតិថិជន”។លោកបន្តថា “ភាពជោគជ័យដែលលោកសម្រេចបាន ដោយសារលោកបានចែករំលែកភាពជោគជ័យដល់អតិថិជន ព្រោះពេលអ្នកដទៃទទួលជោគជ័យ លោកនឹងទទួលបានជោគជ័យ ហើយ

សង្គមរបស់យើងនឹងទទួលបានជោគជ័យផងដែរ”។

លោកអ៊ុច សម្បត្តិបានបន្តថា ផលិតផលដែលក្រុមហ៊ុនគ្រួសារកក់ក្តៅនាំចូល ជាផលិតផលម៉ាកNOVITA ដែលផលិតនៅប្រទេសឥណ្ឌូណេស៊ី ជាប្រទេសដែលស្ថិតក្នុងតំបន់អាស៊ាន និងមានលក្ខខ័ណ្ឌអាកាសធាតុត្រូពិកដូចនៅកម្ពុជាដែរ ដូច្នេះផលិតផលរបស់លោក មានភាពសមស្របនឹងលក្ខខ័ណ្ឌអាកាសធាតុនៅកម្ពុជា ដែលធ្វើឲ្យអ្នកប្រើប្រាស់ទទួលបាននូវប្រសិទ្ឋិភាព ក្នុងការថែរក្សាសម្រស់ស្បែកមុខរបស់ខ្លួន។

លោកស្រីកែវ វង្សសៀកអគ្គនាយិការក្រុមហ៊ុនអូលីហ្គោត្រេឌីង ដែលបានបើកហាងរក្សានិងកែសម្ឆស្សមួយចំនួននៅកម្ពុជា បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា ផលិតផលថែរក្សាសម្រស់ពិតជាមានតម្រូវការខ្ពស់ ព្រោះនៅពេលប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើង ពួកគេចាប់ផ្ដើមគិតពីសម្រស់និងសុខភាពរបស់ខ្លួន ព្រោះសម្រស់ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុភមង្គលនិងសេចក្ដីសុខក្នុងជីវិត។លោកស្រីបន្តថា នៅពេលសម្រស់កាន់តែស្អាតនឹងធ្វើឲ្យស្ត្រីកាន់តែមានទំនុកចិត្តក្នុងការចេញបំពេញការងារ និងក៏ដូចជាចូលប្រឡូកក្នុងកិច្ចការសង្គម។

លោកស្រីបន្តថា បច្ចុប្បន្នស្ត្រីកម្ពុជាកាន់តែច្រើនបានស្វែងរកសេវាថែរក្សាសម្រស់ និងមានតម្រូវការផលិតផលថែរក្សាសម្រស់ ដែលក្រុមហ៊ុនលោកស្រីបាន

នាំចូល ដើម្បីឆ្លើយតបតម្រូវការអ្នកប្រើប្រាស់ ដែលមានទំនុកចិត្តលើផលិតផលដែលក្រុមហ៊ុនលោកស្រីនាំចូល។លោកស្រីបន្តថា ភាពជោគជ័យរបស់ហាងថែរក្សាសម្រស់របស់លោកស្រី មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺកើតឡើងពីការយកចិត្តទុកដាក់ជាចម្បងចំពោះសុខភាពអតិថិជន និងផ្ដល់ទំនុកចិត្តដល់ពួកគេ។

លោកស្រីបន្តថា “លោកស្រីមិនបារម្ភពីការប្រកួតប្រជែងនោះទេ ព្រោះអ្វីដែលអ្នកស្រីប្រកាន់យកគឺការយកចិត្តទុកដាច់ចំពោះអតិថិជន និងផលិតផលដែលផ្ដោតលើគុណភាពជាចម្បង”។

បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានហាងថែរក្សាសម្រស់មកពីបណ្ដាប្រទេសជាច្រើនបានបើកបំរើ សេវាកម្មដល់អតិថិជនជាច្រើ ដូចជា ហាងមកពីប្រទេសថៃ មកូរ៉េ ជប៉ុន អាមេរិក អង់គ្លេសជាដើម ពិសេសក្រុមហ៊ុនក្នុងស្រុកជាច្រើនបានធ្វើការនាំចូលផលិតផលថែរក្សាសម្រស់ជាច្រើន មកពីបណ្តាប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុប ៕