Unai Emery ចុះហត្ថលេខា​ដឹកនាំ Paris Saint Germain ពីរ​ឆ្នាំ​

259

បាល់ទាត់៖ បន្ទាប់ពីការចែកផ្លូវគ្នាជាមួយ Sevilla គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Unai Emery បានចុះហត្ថលេខាពីរឆ្នាំដឹកនាំក្រុមជើងឯកបារាំង Paris Saint Germain ដែលទើបចែកផ្លូវគ្នាជាមួយគ្រូបង្វឹក Laurent Blanc ដែរនោះ។

ការចុះហត្ថលេខាផ្លូវការត្រូវបានធ្វើឡើងថ្ងៃអង្គារម្សិលម៉ិញនេះ ដោយសាមីខ្លួនផ្ទាល់បានបង្ហោះលើគេហទំព័រ សង្គម Twitter ទៅកាន់អ្នកគាំទ្រជាពិសេសបុរសវ័យ 44ឆ្នាំរូបនេះ ក៏បានសរសេរលិខិតថ្លែងអំណរគុណដល់ក្លឹបចាស់របស់ខ្លួន Sevilla ក៏ដូចជាអ្នកគាំទ្រផងដែរ សំរាប់ពេលវេលាជោគជ័យជាមួយគ្នាកន្លងទៅ។ Unai Emery ជាគ្រូបង្វឹកកំពូលម្នាក់នៅអឺរ៉ុប បន្ទាប់ពីជួយ Sevilla ឈ្នះជើងឯក UEFA Europa League បីរដូវកាលជាប់គ្នា ខណៈដែលការមកដល់ Paris Saint Germain នៅពេលនេះគឺជាដំណើរស្វែងរកជើងឯក UEFA Champions League អោយបាន។

លោក Unai Emery បានចូលមកកាន់តំណែងគ្រូបង្វឹក Sevilla កាលពីឆ្នាំ 2013 ដែលរាប់ពីរដូវកាលដំបូង នោះមកបុរសវ័យ 44ឆ្នាំរូបនេះបាននាំ Sevilla ឈ្នះពាន Europa League។ មុនដល់ Sevilla លោកបានដឹកនាំក្លឹបជាច្រើនដូចជា Almeria, Valencia និង Spartak Moscow៕
អត្ថបទ៖នាង សុភាវុធ