ព័រទុយហ្គាល់​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ Euro ក្រោយ​ឈ្នះ​ប៉ូឡូញ​ដោយបាល់ 11ម៉ែត្រ​កាត់សេចក្តី​

145

បាល់ទាត់៖ ក្រុមបាល់ទាត់ព័រទុយហ្គាល់បានឈានចូលវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ Euro 2016 ហើយក្រោយឈ្នះប៉ូឡូញដោយបាល់ 11ម៉ែត្រកាត់សេចក្តីយប់ថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ បន្ទាប់ពីស្មើគ្នា 1-1 ពេញ 120 នាទី។F9

ខ្សែប្រយុទ្ធកំពូលរបស់ Bayern Munich, Robert Lewandowski ជាអ្នកបើកការនាំមុខមុនអោយប៉ូឡូញ តាំងពីនាទីទី2 ដែលជាគ្រាប់ដំបូងរបស់គេនៅ Euro 2016 នេះ។ យ៉ាងណាក៏ដោយក្នុងវគ្គទីមួយដដែលនេះ កីឡាករវ័យ 18ឆ្នាំ Renato Sanches ដែលទើបផ្ទេរមក Bayern Munich ដែរនោះ ក៏ស៊ុតបញ្ចូលទីតាមស្មើវិញបានសំរេចនៅនាទីទី33។ គ្មានក្រុមរកគ្រាប់បានទៀតឡើយ 90នាទី និងបន្ថែម 15នាទីពីរដងទៀតនៅតែគ្មាន។

F10

ឈានចូលវគ្គ 11ម៉ែត្រកាត់សេចក្តី Cristiano Ronaldo ជាអ្នកស៊ុតមុនគេបន្តបន្ទាប់ដោយ Robert Lewandowski សុទ្ធតែបានសំរេច លុះដល់គ្រាប់ទីបួនកីឡាកររបស់ Borussia Dortmund ខ្ចីជើងទៅ Fiorentina, Jacuk Błaszczykowski ស៊ុតមិនចូលជួយបានដោយអ្នកចាំទី Patricio ហើយ Ricardo Queresma ជាអ្នកស៊ុតគ្រាប់ចុងក្រោយអោយព័រទុយហ្គាល់ ឡើងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្ររង់ចាំជួបជាមួយ វែល រឺប៊ែលហ្ស៊ិកដែលជួបគ្នាយប់នេះ៕
អត្ថបទ៖នាង សុភាវុធ