ប្រលាន​យន្តហោះ​ Ataturk ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​បើក​ដំណើរ​ការ​ជា​ធម្មតា ក្រោយ​ការ​វាយប្រហារ​​​ភេរវកម្ម​សម្លាប់​មនុស្ស​ ៤៤​នាក់​​

318

ទួរគី៖ ប្រលានយន្តហោះ Ataturk របស់ទីក្រុងអ៊ីស្តង់ប៊ុល បានបើកដំណើរការជាធម្មតាកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ២ថ្ងៃបន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកអត្តឃាតយ៉ាងអាក្រក់ ដែលបានសម្លាប់មនុស្ស 44នាក់ និង 238នាក់ផ្សេងទៀតរងរបួស។F19អ្វីៗគ្រប់យ៉ាងស្ទើរតែត្រឡប់មករកសភាពដើមវិញ ហើយក្នុងអាកាសយានដ្ឋាន Ataturk ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ប៉ុន្តែសន្តិសុខនៅតែរឹតបន្តឹងនៅឡើយ ជាមួយមន្ត្រីនគរបាលយ៉ាងច្រើនកំពុងយាមការជុំវិញទីនោះ។ ខ្មាន់បំផ្ទុះគ្រាប់បែក ៣នាក់ដែលត្រូវគេស្គាល់ថា ម្នាក់ជាសញ្ជាតិរុស្ស៊ី, ម្នាកជាជនជាតិអ៊ុយបេគីស្តង់ និងម្នាក់ទៀតជាជនជាតិគៀហ្គីស្ថាន បានបើកការបាញ់ប្រហារនៅខាងក្រៅសាល សម្រាប់អ្នកដំណើរទើបមកដល់របស់អាកាសយានដ្ឋានអន្តរជាតិ Ataturk កាលពីយប់ថ្ងៃអង្គារ ដើម្បីបង្កភាពចលាចលមុនពេល ២នាក់ក្នុងចំណោមពួកគេសម្រុកចូលក្នុងសាល និងបំផ្ទុះខ្លួនឯង។ ចំនែកខ្មាន់កាំភ្លើងទី៣ បានផ្ទុះគ្រឿងផ្ទុះរបស់គេនៅមាត់ច្រក៕
អត្ថបទ៖ សុខមាន