ទួរគី​ចាប់​ខ្លួន​ជន​សង្ស័យ​ ២៤​នាក់ ក្រោយ​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​អាកាស​យានដ្ឋាន​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល

292

ទួរគី៖ រយៈពេល ៤ថ្ងៃក្រោយពីក្រុមភេរវករបានចូលទៅវាយប្រហារភេរវកម្ម និងបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងអាកាសយានដ្ឋានអាតាទកក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគី កងកម្លាំងនគរបាលជំនាញរបស់ប្រទេសនេះ បានចាប់ខ្លួនជនសង្ស័យចំនួន ២៤នាក់។
សូមបញ្ជាក់ជូនថា ក្រុមភេរវករដែលចូលទៅវាយប្រហារភេរវកម្ម នៅប្រទេសទួរគីនេះគឺមានគ្នា ៣នាក់បើកការបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងអាកាសយានដ្ឋាននោះ បណ្ដាលអោយមនុស្សចំនួន ៤៣នាក់បានស្លាប់ និងជាង ២០០នាក់ផ្សេងទៀតបានរងរបួស។ តាមការប្រកាសរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទួរគីមួយរូប បានអោយដឹងថាភេរវជនអត្តឃាតទាំង ៣នាក់ ដែលបានបង្កភេរវកម្មនៅអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគីកាលពីយប់ថ្ងៃអង្គារទី២៨ ខែមិថុនាកន្លងមកនេះជាពលរដ្ឋរុស្ស៊ីអ៊ូសបេគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន៕
អត្ថបទ៖ សារីម