ប្រេ​ស៊ី​ល​បង្ហាញ​ឯកសណ្ឋាន​ផ្លូវការ​សំរាប់​កីឡាអូឡាំពិក​ទីក្រុង Rio

850

អូឡាំពិក៖ ម្ចាស់ផ្ទះប្រេស៊ីលបានដាក់បង្ហាញជាផ្លូវការ នូវឯកសណ្ឋានប្រើប្រាស់សំរាប់ពិធីបើក និងបិទព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុង Rio de Janeiro ដែលនឹងចាប់ផ្តើមនៅខែសីហាខាងមុខនេះ។

ឯកសណ្ឋាននេះត្រូវបានឆ្នៃម៉ូដឡើងរំលេចអំពីធម្មជាតិ និងភាពចំរុះចូលគ្នា នៃអត្តសញ្ញាណប្រទេសប្រេស៊ីលផងដែរ។ អ្នកឆ្នៃម៉ូដសំលៀកបំពាក់នេះគឺជាជនជាតិប្រេស៊ីលស្រាប់ Lenny Niemeyer ខណៈដែលការដាក់បង្ហាញនេះមានការចូលរួម ដោយប្រធានគណៈកម្មាធិការអូឡាំពិកប្រេស៊ីលផងដែរ។ អត្តពលិកប្រេស៊ីលដែលបានស្លៀកសំលៀកបំពាក់បង្ហាញនេះមានដូចជា Ana Satila កីឡាករជិះទូក Marcos De Almeida កីឡាករចំបាប់ Pedro Goncalves ជាដើម។ ព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅទីក្រុង Rio de Janeiro នឹងចាប់ផ្តើមផ្លូវការនៅថ្ងៃទី 5 ខែសីហា និងបញ្ចប់នៅថ្ងៃទី 21 ខែដដែលនេះ ដោយមានអត្តពលិកជុំវិញពិភពលោកចូលរួមប្រមាណមួយម៉ឺននាក់មកពី 207ប្រទេស ប្រកួត 306វិញ្ញាសាលើប្រភេទកីឡាចំនួន 28៕
អត្ថបទ៖នាង សុភាវុធ