ប្រធាន​ក្រុម​ជម្រើសជាតិ​បារាំង Hugo Lloris បញ្ជាក់​ពី​គោល​ដៅ​បន្ត​គឺ​ World Cup ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍ Euro​

717

បាល់ទាត់៖ កីឡាករ Hugo Lloris ដែលជាប្រធានក្រុមជម្រើសជាតិបារាំងរូបនេះកាលពីថ្ងៃចន្ទម្សិលម៉ិញបាននិយាយថា នាពេលនេះគឺយើងត្រូវផ្ដោតអារម្មណ៍ទៅការប្រកួត World Cup 2018 វិញពោលគឺមួយថ្ងៃដែលបាត់បង់ជើងឯកក្នុងថ្ងៃចុងវគ្គផ្តាច់ព្រ័ត្រ Euro 2016 ក្រោមថ្វីជើងក្រុមព័រទុយហ្គាល។
ស្ថិតនៅក្នុងពិធីទទួលទានអាហារមួយពេលនៅក្នុងសេតវិមានបារាំងរបស់ប្រធានាធិបតី ក្រោយពីក្រុមមាន់គកបារាំងខកចិត្តនៃការប្រកួតចុងក្រោយប្រធានក្រុមបារាំងវ័យ ២៩ឆ្នាំ Lloris បានថ្លែងថាវាពិតជាពិបាកធ្វើចិត្តខ្លាំងណាស់ ក្រោយយើងបាត់បង់តំណែងជើងឯកតែអ្វីៗត្រូវតែបំភ្លេច ខណៈក្រុមបារាំងកំពុងសម្លឹងឆ្ពោះទៅកាន់ការប្រកួត World Cup ជំនួសវិញពោលគឺវគ្គជំរុះ World Cup នឹងមកដល់នៅខែកញ្ញាខាងមុខនេះផងដែរ។ សម្រាប់វគ្គជំរុះ World Cup 2018 ទៅរុស្សីនោះបារាំងស្ថិតនៅក្នុងពូល A ដែលរួមមាន ៥ប្រទេសផ្សេងទៀតដូចជាហូឡង់ដែលជាជើងឯករង World Cup 2010 នឹងជាក្រុមខកខានការប្រកួត Euro 2016 ក្រុមស៊ុយអែត ប៊ុលហ្គារី ប៊ែឡារ៉ូស និងលុច្សហ្ស៊ុមប៊ួរ ហើយប្រកួតជំរុះដំបូងបារាំងជួបជាមួយក្រុមប៊ែឡារ៉ូសនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ៕

ដោយ ៖ ទឹម សុវណ្ណារិទ្ធ