Southampton នាំ​យក​ខ្សែប្រយុទ្ធ​ដា​ណឺ​ម៉ាក Pierre-Emile Hojbjerg ពី Bayern Munich

747

បាល់ទាត់៖ បន្ទាប់ពីការចាកចេញរបស់ខ្សែប្រយុទ្ធអ៊ីតាលី Graziano Pelle ទៅកាន់ក្លឹបចិន Shandong Luneng នោះ Southampton ក៏បានបំពេញកន្លែងដែលខ្វះចន្លោះនេះ គឺនាំយកកីឡាករខ្សែប្រយុទ្ធដាណឺម៉ាក Pierre-Emile Hojbjerg ពី Bayern Munich។

 

ខ្សែប្រយុទ្ធជម្រើសជាតិដាណឺម៉ាករូបនេះ ធ្លាប់ជាកីឡាករជម្រើសជាតិដំបូងក្រោមការដឹកនាំរបស់អតិតគ្រូបង្វឹក Pep Guardiola ក្នុងវ័យ 17ឆ្នាំប៉ុណ្ណោះ តែបានចំណាយពេលមួយរដូវកាលមុននៅ Schalke 04 ក្នុងកិច្ចសន្យាខ្ចីជើង។ សំរាប់តំលៃការផ្ទេរនេះគឺ 12លានផោនជាមួយនឹងកិច្ចសន្យា 5ឆ្នាំ។ ការសំរេចផ្ទេរមកកាន់ Southampton នៅពេលនេះ បន្ទាប់ពីការមកដល់របស់កីឡាករព័រទូហ្កាល់ Renato Sanchez ដែលធ្វើអោយឱកាស 11នាក់ដំបូងនៅ Bayern Munich សំរាប់ Hojbjerg កាន់តែឃ្លាតឆ្ងាយ។ Hojbjerg បច្ចុប្បន្នវ័យ 20 ធ្លាប់បានបង្ហាញខ្លួន 17លើកអោយក្រុមជម្រើសជាតិ ដាណឺម៉ាកតាំងពីបង្ហាញខ្លួនដំបូងនៅឆ្នាំ 2014៕
អត្ថបទ៖នាង សុភាវុធ