ព្រៃ​ឈើ​​ជាង​ ៤៨៦១​ហិកតា​រង​ការ​បំផ្លិច​​បំផ្លាញ​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កូឡូរ៉ាដូ​

613

អាមេរិក៖ ក្រុមពន្លត់អគ្គិភ័យនៅក្នុងរដ្ឋកូឡូរ៉ាដូកាលពីថ្ងៃចន្ទម្សិលមិញ បានប្រឹងប្រែងពន្លត់ភ្លើងដែលកំពុងឆេះព្រៃឈើ ក្នុងតំបន់ឧទ្យានជាតិដែលធ្វើឲ្យព្រៃឈើជាង ៤៨៦១ហិកតារងការបំផ្លាញ។

T25

ក្នុងឧបទ្ទវហេតុឆេះព្រៃឈើយ៉ាងអាក្រក់បែបនេះ ស្ថិតនៅចម្ងាយជាង ៨០ម៉ាយនៃផ្នែកមួយយ៉ាងពិសេសរបស់រដ្ឋនេះ ក៏ត្រូវបានគេជម្លៀសអ្នករស់នៅក្នុងតំបន់មួយភាគតូចទៅកាន់ទីកន្លែងសុវត្ថិភាព។ សេចក្តីរាយការណ៍របស់សារព័ត៌មាន NBC បន្តថា ការពន្លត់បានទទួលជោគជ័យដោយការប្រើប្រាស់ទឹកទម្លាក់ពីឧទ្ធម្ភាគចក្រ ស្រោចពីលើគោលដៅនៃអណ្ដាតភ្លើងឆេះព្រៃ តែការពិបាកនៅមានខ្លះៗដែលមន្ត្រីប្រចាំតំបន់ មិនអាចនឹងកំណត់ពេលពន្លត់អណ្ដាតភ្លើងឆេះព្រៃនេះបានទាំងស្រុងនោះ។

សេចក្តីរាយការណ៍បន្តថា ការពុះពារពន្លត់ភ្លើងឆេះព្រៃយ៉ាងពិសេសនេះ ដើម្បីមិនឲ្យប៉ះពាល់ដល់ពលរដ្ឋដែលរស់នៅតំបន់នោះ។ NBC បានរាយការណ៍បញ្ជាក់ថា ភ្លើងឆេះព្រៃបានកើតឡើងបណ្ដាលពីរន្ទះដែលបានបាញ់លើតំបន់ព្រៃក្រាស់៕

អត្ថបទ៖ រិទ្ធី