ក្រសួងយុត្តិធម៌ ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ និង​ផ្តល់​ព័ត​មាន​ពាក់ព័ន្ធ​ឃាតកម្ម​លើ​លោក ​កែម ​ឡី​

246

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ស្នើឲ្យប្រជាពលរដ្ឋនានាចូលរួមសហការផ្តល់ព័ត៌មានផ្តល់ភស្តុតាង និងផ្តល់អ្វីៗដែលខ្លួនបានឃើញពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ជូនទៅសមត្ថកិច្ចដែលកំពុងធ្វើការស៊ើបអង្កេតឬជូនទៅចៅក្រមស៊ើបសួរ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ស្នើ ឲ្យប្រជាពលរដ្ឋនានាចូលរួមសហការផ្តល់ព័ត៌មានផ្តល់ភស្តុតាង និងផ្តល់អ្វីៗ ដែលខ្លួន បានឃើញ ទាក់ទង នឹងការសម្លាប់លោក កែម ឡី ។

ថ្លែងប្រាប់អ្នកសារព័ត៌មានថ្ងៃទី១៣ខែ កក្កដា នៅទីស្តីការក្រសួងយុត្តិធម៌ឯកឧត្តម កឹម សន្តិភាព លើកឡើងថា ជាគោលការណ៍រួមបទល្មើសនានាដែលកំពុងស្ថិតនៅក្នុងដំណើរការស៊ើបអង្កេតគឺច្បាប់បានបើកចំហរឲ្យប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានដឹងនានាចូលរួមផ្តល់ព័ត៌មានផ្តល់ភស្តុតាងតម្រុយ នានា ជូនទៅសមត្ថកិច្ចដែលកំពុងដឹកនាំការស៊ើបអង្កេតនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តម កឹម សន្តិភាព បន្តថា កម្ពុជាមានអធិបតេយ្យភាពរបស់ខ្លួនមានច្បាប់របស់ខ្លួនដែលរាល់ពេលបទល្មើសកើតឡើងគឺមិនអនុញ្ញាតិឲ្យបរទេសឬមជ្ឈដ្ឋានអន្តរជាតិលូកដៃចូលក្នុងការងារអនុវត្តរបស់កម្ពុជានោះទេ។

សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវបានជនត្រូវចោទដែលដាក់ឈ្មោះខ្លួនឯងថា ជួបសម្លាប់បាញ់ នៅក្នុងម៉ាតស្តុបបូកគោនៅព្រឹកថ្ងៃទី១០ខែ កក្កដា ឆ្នាំ២០១៦៕