គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៣ ​ខែកក្កដា​កើតឡើង​ ១០​លើក​ស្លាប់​៦​នាក់​របួសធ្ងន់​ស្រាល​ ២២​នាក់​

461

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក ( យប់ ៣លើក ) បណ្តាលអោយមនុស្សស្លាប់ ៦នាក់ ( ស្រី១នាក់ ) រងរបួសធ្ងន់ ១៤នាក់ ( ប្រុស ) និងរបួសស្រាល ៨នាក់ ( ស្រី១នាក់ )។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៩គ្រឿង រួមមាន ម៉ូតូចំនួន ១១គ្រឿង រថយន្តធុនតូច ចំនួន ៦គ្រេឿង រថយន្តធុនធំ ចំនួន ២គ្រឿង និងអ្នកថ្មើរជើងម្នាក់នាក់។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក ( ស្លាប់ ៣នាក់ ) ,មិនប្រកាន់ស្តាំ ២លើក ( ស្លាប់ ១នាក់ ), ប្រជែងគ្រោះថ្នាក់ ១លើក ( ស្លាប់ ១នាក់ ) , បត់គ្រោះថ្នាក់ ១លើក ( ស្លាប់ ១នាក់ ) និងកត្តាយានយន្ត ១លើក។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៨នាក់ ( យប់ ៩នាក់ )

គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦លើក ផ្លូវខេត្តក្រុង ចំនួន ៣លើក និងផ្លូវលំ ចំនួន ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៣លើក រថយន្តធុនតូច ៦លើក និងរថយន្តធុនធំ ១លើក។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តព្រះសីហនុ ២លើក ស្លាប់ ១នាក់ ( ស្រី ) របួស ៨នាក់ ខេត្តកំពង់ធំ ១លើក ស្លាប់ ១នាក់ ខេត្តក្រចេះ ១លើក ស្លាប់ ១នាក់ របួស ១នាក់ ខេត្តឧត្តរមានជ័យ ១លើក ស្លាប់ ១នាក់ របួស ២នាក់ ខេត្តតាកែវ ១លើក ស្លាប់ ១នាក់ របួស ១នាក់ និងខេត្តកំពង់ស្ពឺ ១លើក ស្លាប់ ១នាក់។

ប្រភពព័ត៌មានពីនាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣៨០៥គ្រឿង ក្នុងនោះ បានធ្វើការអប់រំចំនួន ១៤៩៧គ្រឿង និងពិន័យសរុប ២៣០៨គ្រឿង៕