មនុស្ស ៨០​នាក់ស្លាប់ក្នុង​ហេតុការណ៍​បើក​រថយន្ត​បំបុក​ហ្វូង​មនុស្ស​នៅទីក្រុង Nice

430

បារាំង៖ ស្ថានីយទូរទស្សន៍បារាំងបាននិយាយថា ជនវាយប្រហារដោយរថយន្តដឹកទំនិញម្នាក់ បានបើករថយន្តបំបុកហ្វូងមនុស្សយ៉ាងច្រើនពេលកំពុងប្រារព្ធទិវា Bastille Day ក្នុងភាគខាងត្បូងទីក្រុងតំបន់ឆ្នេរ Nice របស់ប្រទេសបារាំង កាលពីយប់ថ្ងៃព្រហស្បតិ៍ត្រូវបានគេរាយការណ៍ថា ចំនួនអ្នកស្លាប់ឡើងដល់ ៨០នាក់ស្លាប់ និង ១០០នាក់ផ្សេងទៀតរងរបួសនូវអ្វីដែលមន្ត្រីក្នុងតំបន់មួយរូបហៅថា ជាការវាយប្រហារឧក្រិដ្ឋកម្ម។F4

F1

F5

មន្ត្រីមួយរូបនិយាយថា រថយន្តដឹកទំនិញធន់ធំមួយគ្រឿងបានបើកល្បឿនលឿនតាមបណ្ដាយផ្លូវសម្រាប់ដើរកម្សាន្ត Promenade des Anglais នៅកណ្ដាលទីក្រុងចំងាយ ១០០ម៉ែត្រមុនពេកបំបុកហ្វូងមនុស្សយ៉ាងច្រើនកកកុញ។ តាមសេចក្ដីរាយការណ៍ពីវិទ្យុបារាំងប្រចាំតំបន់ រួមទាំងមន្ត្រីក្នុងស្រុកម្នាក់ឲ្យដឹងថា អ្នកបើករថយន្តនោះត្រូវបានបាញ់សម្លាប់។ ស្ថានីយទូរទស្សន៍បារាំងនិយាយថា មន្ត្រីចាត់ទុកឧបទ្ទវហេតុនេះជាការវាយ ប្រហារ និងស្នើដល់ប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ។ ចំនែកមូលហេតុដែលនាំឲ្យមានការបើកបុកនេះ និងការកំណត់អត្តសញ្ញាណជននេះមិនត្រូវបានបញ្ជាក់ឲ្យដឹងភ្លាមៗទេ។ ហេតុការណ៍ដែលទំនងជាការវាយប្រហារនេះ បានកើតឡើងជិត ៨ខែចាប់តាំងពីពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមសម្លាប់មនុស្ស ១៣០នាក់ក្នុងទីក្រុងប៉ារីស៕
អត្ថបទ៖ សុខមាន