គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១៧​ខែ​កក្កដា​កើតឡើង​៨​លើក​ស្លាប់​៥​នាក់​របួសធ្ងន់​ស្រាល​៦​នាក់​

195

ភ្នំពេញ ៖យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក ( យប់ ៥លើក ) បណ្ដាលអោយមនុស្សស្លាប់ ៥នាក់ ( ស្រី ២នាក់ ) រងរបួសធ្ងន់ ៤នាក់ ( ស្រី ១នាក់ ) និងរបួសស្រាល ២នាក់ ( ប្រុស ) ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១២គ្រឿង រួមមាន ម៉ូតូចំនួន ៧គ្រឿង រថយន្តធុនតូច ចំនួន ៣គ្រឿង រថយន្តធុនធំ ចំនួន ១គ្រឿង យានផ្សេងៗ ចំនួន ១គ្រឿង និងអ្នកថ្មើរជើង ២នាក់ ។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក ( ស្លាប់ ២នាក់) , ស្រវឹង ១លើក ( ស្លាប់ ១នាក់ ) , ប្រជែងគ្រោះថ្នាក់ ១លើក ( ស្លាប់ ១នាក់ ) , ងងុយដេក ១លើក ( ស្លាប់ ១នាក់ ) និងមិនគោរពសិទ្ធិ ២លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ ( យប់ ៣នាក់ )

គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៣លើក ផ្លូវខេត្តក្រុង ចំនួន ៤លើក និងផ្លូវលំ ចំនួន ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ២លើក យានផ្សេងៗ ១លើក និងមនុស្សរត់ឆ្លងផ្លូវ ១លើក ។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តព្រះសីហនុ ២លើក ស្លាប់ ១នាក់ របួស ១នាក់ ខេត្តកំពង់ធំ ១លើក ស្លាប់ ១នាក់ ( ស្រី ) របួស ២នាក់ ខេត្តរតនគីរី ១លើក ស្លាប់ ១នាក់ ( ស្រី ) របួស ១នាក់ ខេត្តតាកែវ ១លើក ស្លាប់ ១នាក់ និងខេត្តពោធិ៍សាត់ ១លើក ស្លាប់ ១នាក់ ។

ប្រភពព័ត៌មានពីនាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២៨១១គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១៥១១គ្រឿង និងពិន័យសរុប ១៣០០គ្រឿង ៕